ភ្នំពេញ៖ ទីតាំងលួចលាក់ល្បែងស៊ីសង” ទូហ្គេមបាញ់ត្រីខ្មាតយក្សដ៏ធំមួយកន្លែងស្ថិតនៅក្នុងបុរីញ៉ូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌ ពេាធិសែនជ័យ កំពុងតែបើកដំណើរការយ៉ាងគឃ្លើន ដោយមិនរំខានដែនសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ
ម្ចាស់ទូរហ្គេមមានខ្នងបង្អែកដ៏រឹងមាំ សូម្បីតែបំរាម របស់ក្រសួង សុខាភិបាល ក៏ហ៊ានល្មើសដែរ យោងតាមគេហទំព័រជាច្រើនបានចុះផ្សាយ រយ:ពេលកន្លងមក ធ្វើអោយប្រជាពលរដ្ឋ នៅតំបន់នោះមានការភ័យខ្លាច និងក្លាយជាតំបន់ អសន្តិសុខនាពេលខាងមុខ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើន ដោយមិនរំខានមន្ត្រីជំនាញប្រចាំតំបន់សូម្បីតែបន្តិច
លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ មានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រីដែលមានទូហ្គេមជាច្រើនទូ កំពុងតែប្រមូលផ្តុំបើកលេងយ៉ាងគគ្រឹកគគ្រេងដែលរឺទេ?
ប្រជាពលរដ្ឋស្នើសុំដល់លោកហែម ដារិទ្ធិអភិបាលខណ្ឌ ពោធិ៍សែនជ័យ មេត្តាចាត់វិធានការ ចំពោះម្ចាស់ទីតាំងខាងលើដោយក្តីអនុគ្រោះ
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕