(ខេត្ដកំពង់ចាម)៖នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom meeting ) ជាមួយគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំវិញវិធានការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី (ដែលតា) ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង៕
Related Articles
អភិបាលខេត្តព្រៃវែង ណែនាំមន្ត្រីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព
(ខេត្ដព្រៃវែង)៖ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំដល់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរាជការ ដើម្បីឲ្យការអនុវត្តការងារប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ការថ្លែងរបស់អភិបាលខេត្តព្រៃវែងយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ អង្គសន្និបាតនេះក៏មានការចូលរួម ឯកឧត្តម អ៊ុង ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ អភិបាលក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែង សរុបចំនួន២២៤នាក់។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារក្នុងរយៈពេលកន្លងទៅនេះ ដែលទទួលបានលទ្ធផលរីកចម្រើន ជាលំដាប់ និងដោះស្រាយបានបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់រាជារដ្ឋាភិបាល។ ឯកឧត្តមអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានា ដែលកើតចេញពីថ្នាក់ដឹកនាំ […]
ពិធីសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការអនុវត្តគម្រោងបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីរបស់ខេត្តគោលដៅទាំង៥
(ខេត្តកំពង់ចាម)៖ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ អនហេង លក្ខិណា ប្រធាន គ.ក.ស.ក. ខេត្ត និងជាប្រធានក្រុមការងារបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ក្រុមទី១ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការអនុវត្តគម្រោងបញ្ជ្រាបយេនឌ័រសម្រាប់បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីរបស់ខេត្តគោលដៅទាំង៥ ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជានាយកគម្រោង PGM-WEE និងលោកស្រី អាកាណេ តូតានី ជំនាញការ និងជាប្រធានក្រុមការងារគម្រោង នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។ សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ការងារ និងមេរៀនដែលទទួលបានទាំងអស់តាមរយៈការអនុវត្តសកម្មភាពគម្រោងសាកល្បងក្នុងខេត្តគោលដៅទាំង៥ រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងខេត្តសៀមរាប ជាមួយអ្នកពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពិភាក្សា និងកំណត់យកការអនុវត្តន៍ល្អៗ លើកទឹកចិត្ត សិក្សាស្វែងយល់ និងពង្រឹងការងារបន្ថែមទៀត ។ ក្រុមទី១នេះមានមន្ទីរចំនួន៤គឺ មន្ទីរកិច្ចការនារី មន្ទីកសិកម្ម មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរផែនការ ៕
មន្ត្រីសុរិយាដីខេត្តព្រៃវែង ណែនាំពលរដ្ឋមិនត្រូវពឹងពាក់អ្នករត់ការលើឯកសារកាត់ប្លង់ ឬផ្ទេរកម្មសិទ្ធិដីធ្លី ឱ្យសោះ សូមទៅច្រកចេញ-ចូលតែមួយ ដើម្បីកុំឱ្យខាតបង់ថវិកាច្រើន!
(ព្រៃវែង)៖ លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រៃវែង