កាលពី រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HT-6262 ដែលបើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ មានរថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-0089 ដែល បើកឆ្លងផ្លូវពីលិចទៅកើត មកដល់ហួសពាក់កណ្តាលផ្លូវ សង្ស័យវាក់អើចាប់ហ្រ្វាំងមិនទាន់ ទើបបណ្តាលឲ្យម៉ូតូជ្រុលទៅបុកចំហៀង រថយន្តពេញទំហឹង បណ្តាលឲ្យដួលរងការខូចខាតទាំងសងខាង ចំណែកអ្នកបើកបររបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ។សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះដល់ទីតាំង និងរាយការណ៍បន្តទៅការិយាល័យចរាចរជើងគោក របស់ស្នងការក្រុង ចុះវាស់វែងយកមធ្យោបាយទាំង ២ គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ ៕
Related Articles
អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ១៨ខ្នង ខណ្ឌឬស្សីកែវ!
ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ១៨ខ្នង ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលឱ្យផ្ទះចំនួន ១៨ខ្នង ត្រូវឆាបឆេះអស់ទាំងស្រុង ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះទាំង ១៨ខ្នងនោះ គឺសាងសង់អំពីថ្មក្រោមឈើលើ។ លោកបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ គឺកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣០គ្រឿង ដោយក្នុងនោះរថយន្តការិយាល័យអគ្គីភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ៤២ឡាន ស្មើនឹង ១៦៨ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍មកពីសាលាខណ្ឌឫស្សីកែវចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប និង រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន […]
ជនជាតិចិនម្នាក់ ប្តឹងសុំ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ផ្អាកការចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន បណ្តេញគាត់ចេញពីសំណង់អគារ ដែលបានវិនិយោគសាងសង់ជាង $៣លានដុល្លារ
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃ១៧ ខែមករា ឆ្នាំ២០២៣ លោក QIU RUIXIAN (ឆីវ រុយ ស៊ាង )ជនជាតិចិន អាយុ៥២ រស់នៅខេត្តព្រះសីហនុ បានធ្វើដំណើរមកភ្នំពេញ ដាក់ពាក្យបណ្តឹង១ច្បាប់ ជូន ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើសុំជួយរកយុត្តិធម៌ និងសុំផ្អាកការចុះអនុវត្តដីកាសម្រេចចាត់ចែងបណ្តោះអាសន្ន ក្នុងសំណុំរឿងអនុវត្តរក្សាការពារលខ០៨០ ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយបណ្តេញជនជាតិចិនរូបនេះចេញពីសំណង់អគារ១០ជាន់ ស្មើ១១០បន្ទប់ ដែលខ្លួនបានជួលដីគេ វិនិយោគសាងសង់អស់ទឹកប្រាក់សរុបជាង ៣លានដុល្លារអាមេរិក។ តាមពាក្យបណ្តឹងនោះ បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ លោកបាទបានចុះកិច្ចសន្យាជូលអចលនវត្ថុ១កន្លែងទំហំ ៦០៤ ម៉ែត្រការ៉េ រយៈពេល១៥ឆ្នាំ ពី ឈ្មោះ គឹម ហោ ភេទស្រី ទីតាំងដីជួលស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្រោយចុះកិច្ចសន្យាជួលរួច លោកបានចាប់ផ្តើមសាងសង់អគារកំពស់១០ជាន់ មាន១១០បន្ទប់ ព្រមទាំងបានបំពាក់សម្ភារ បរិក្ខាផ្សេងៗ និងគ្រឿងសង្ហារឹមជាច្រើន សរុបថវិកាចំណាយអស់ជាង […]
សង្ស័យរ៉ឺម៉ក រថយន្តដឹក ស្ករស និងធ្យូង ចេះបំបាំងកាយឆ្លងដែន តាមព្រំដែនកម្ពុជា វៀតណាម ច្រកក្រសាំងជ្រុំ ទើប អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ មើលមិនឃើញ?
(ខេត្ដស្វាយរៀង) ៖ មានសេចក្តីរាយការណ៍មកថា មានស្ករសនិង ធ្យូងបាននឹងកំពុងសម្រុកដឹកចេញ ទៅតាមច្រកទ្វារ ព្រំដែនពីកម្ពុជាទៅ វៀតណាម តាមច្រកក្រសាំងជ្រុំ ឆ្លងតាមច្រករបៀង យ៉ាងគគ្រឹកគគ្រេង ស្ថិតនៅក្នុងឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ កាលពីពេលថ្មីៗនេះ មានស្ករសដឹកតាមរុឺម៉ក ឬត្រាក់ទ័រ និងធ្យូងបានដឹកតាមរថយន្តសម្រុកចេញតាមច្រកព្រំដែនក្រសាំងជ្រុំ បំបាំងកាយ ឆ្លងអូរ តាមច្រករបៀង នៅក្នុងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ហាក់ប្រងើយកន្ដើយមិនអើពើនិងគ្មានវិធានការ ក្នុងការទប់ស្កាត់នោះឡើយ ពោលគឺដឹកចេញដោយសេរីតែម្ដង។ ដោយមើលឃើញការដឹកជញ្ជូនធ្យូង និងស្ករស យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទំនងជាត្រូវផ្លែត្រូវដងឬ ក៍លួចខ្សឹបគ្នាអស់ហើយទេដឹងបានជារក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការទប់ស្កាត់ទើបបណ្ដោយឲ្យរថយន្ដធំៗដឹកធ្យូងឆ្លងដែនតាមច្រករបៀងបានយ៉ាង រលូនបែបនេះ។ ប្រភពច្បាស់ការ បានលើកឡើងថា នៅជិតច្រកក្រសាំងជ្រុំនេះមានផ្ទះមួយខ្នងគ្មានស្លាក យីហោ មានមនុស្សនៅប្រចាំការរហូត តែអ្វីដែលពួកគាត់ឆ្ងល់នោះពោលគឺគ្រប់រថយន្តទាំងត្រូវឈប់បង់លុយពេលដែលធ្វើដំណើរឆ្លងកាត់ផ្ទះនោះ តែមិនដឹងបង់ថ្លៃអ្វីនោះទេគឺគ្រប់រថយន្តទាំងអស់ដែលចេញមកពីច្រកព្រំដែនក្រសាំងជ្រុំនេះ ជាច្រើនគ្រឿងត្រូវតែឈប់។ ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារ យើងបានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគ្រួសតាមទូរស័ព្ទ លោកបានឆ្លើយប្រាប់ថា 《ការដោះដូរទំនិញមិនខុសច្បាប់ទេ បើចង់បានព័ត៌មានច្បាស់អញ្ជើញមកជួបលោកមក》។ អង្គភាពសារព័ត៌មានយើង រង់ចាំការ បកស្រាយបំភ្លឺ ឬពន្យល់ពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕