(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរ ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រសិទ្ធនាម ស្ពាននេះថាជាស្ពានភ្ជាប់និស្ស័យ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវជាតិលេខ៧១C គឺជាគម្រោងយុទ្ធសាស្រ្តប្រទាក់ក្រឡាគ្នាយ៉ាងសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗ ទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ […]
ភ្នំពេញ៖ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទី យោងតាមសេចក្តីសម្រេចលេខ ០៦៨/២១ ស.ស.រ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្តោះអាសន្នរយៈពេល០២សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩។ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំង តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌសែសុខ។ សូមបញ្ជាក់ថា ការអនុវត្តនេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង៨យប់ ដល់៥ភ្លឺ អ្នកលក់ដូរអាចវេចខ្ចប់ ហើយអ្នកធ្វើចរាចរណ៍មានករណីលើកលែងដូចមានចែងក្នុងសេចក្តីសម្រេចលេខ ០៦៨/២១ ស.ស.រ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់សាលារាជធានីភ្នំពេញ ។ ការធ្វើចរាចរ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចខាងក្រោម៖ *ទី១៖ សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេវាកម្មជាលក្ខណៈវេចខ្ចប់ *ទី២៖ ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា *ទី៣៖ ការរៀបចំពិធីបុណ្យសព […]
(ភ្នំពេញ)៖ បើយោងតាមប្រភពពីប្រជាពលរដ្ឋប្រមាណ ០៤គ្រួសារ បាននាំគ្នាមកដាក់ពាក្យបណ្ដឹងម្ចាស់ទឹកដោះគោម៉ាក Wakodo នាំចូលដោយក្រុមហ៊ុន vnk corporation ltd ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ។ សូមជម្រាបជូនថា៖ ប្រតិបត្តិការណ៍នេះធ្វើឡើងក្រោយសមត្ថកិច្ចយោងប្រភពប្រជាពលរដ្ឋនិង បណ្ដឹង នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានសហការជាមួយស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោកសឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងលក់ទឹកដោះគោះខាងលើ។ សូមបញ្ជាក់ផងដែរថា៖ សមត្ថកិច្ចមិនបានប្រាប់មកអ្នកសារព័ត៌មានឡើយថាម្ចាស់ទឹកដោះគោម៉ាក Wakodo ជានរណាឬក៏មានឈ្មោះអ្វីនោះឡើយ ទោះបីជាអ្នកសារព័ត៌មានព្យាយាមសាកសួរយ៉ាងណាក៏ដោយ។បេីតាមសំដីរបស់លោកសឿ ឡងឌី ព្រះរាជអាជ្ញារង បានធ្វើការហាមឃាត់អ្នកសារព័ត៌មានមិនឲ្យមានចុះផ្សាយ ហើយបានប្រាប់អ្នកសារព័ត៌មានថា បើអង្គភាពណាហ៊ានចុះផ្សាយផ្ដេសផ្ដាស អង្គភាពនោះជាអ្នកទទួលខុសត្រូវ។ ក្រោយសមត្ថកិច្ចបានចុះទៅ ឆែកឆេរ និងត្រួតពិនិត្យទីតាំងស្តុកទុក ទឹកដោះគោwakodoខាងលើ សង្កេតឃើញថាក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចមិនធ្វើការឆែកឆែរ ឬដកហូតយកវត្ថុតាំងនោះឡើង។ ដោយឡែកករណីខាងលើមហាជនកំពុងរងចាំមើលចំណាត់ការបន្តរបស់សមត្ថកិច្ចទៅលើសំណុំរឿងផលិតផលទឹកដោះគោម៉ាក Wakodo មួយនេះ៕