ព័ត៌មានសន្តិសុខសង្គម

គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ប្រទេសថៃ​ ប្រកាសរកឃើញអ្នកឆ្លងកូវីដ រហូតដល់ទៅ ១១,៧៨៤ករណី.!

(បាងកក)៖ ប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃនេះថាមានចំនួនអ្នកឆ្លងកូវីដខ្ពស់ដល់ទៅ ១១,៧៨៤ករណី និងមានមនុស្ស៨១នាក់បានស្លាប់ដោយសារកូវីដផងដែរ។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលថៃ បាននិយាយថាករណីឆ្លងកើនឡើងគួរឱ្យបារម្ភនេះគឺដោយសារតែការលេចចេញវ៉ារ្យ៉ង់ថ្មីដែលមានការចម្លងខ្ពស់ ដោយនៅចុងសប្តាហ៍នេះអត្រាឆ្លងមានចំនួនខ្ពស់បំផុតដោយមានករណីឆ្លង ១០,០៨២ ករណីកាលពីថ្ងៃសៅរ៍ និង ១១,៣៩៧ករណីកាលពីថ្ងៃអាទិត្យ។


ទោះបីមានវិធានការណ៍តឹងរឹងនៅទីក្រុងបាងកក និងបណ្តាខេត្ត ដោយដាក់ស្ថិតនៅតំបន់ក្រហមងងឹតរួមទាំងបំរាមគោចរពេលយប់ ការបិទអាជីវកម្មនិងការរឹតត្បិតការធ្វើដំណើរក៏ដោយ ស្ថានភាព Covid មិនមានភាពប្រសើរឡើង រដ្ឋាភិបាលនឹងមានវិធានការណ៍បន្ថែមទៀតដើម្បីទប់ស្កាត់វីរុសនេះ។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីដើមឆ្នាំមុន ប្រទេសថៃ មានចំនួនករណីឆ្លងសរុប ៤១៥,១៧០ករណី និងមនុស្ស ២៨៩,៦៥១បានជាសះស្បើយ ព្រមទាំង៣,៤២២ នាក់បានស្លាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *