ព័ត៌មានសន្តិសុខសង្គម

កំពុងតែវ៉ៃឡើង(សប្បាយផ្តាំចាស់) បាន២ទៅបទ ស្រាប់តែ សមត្ថកិច្ចបាន ឆ្មក់ចូលបុកបន្ទប់ និងចាប់បានជិត៩០នាក.!

(ភ្នំពេញ)៖ ញាក់កន្ត្រាក់តាមតន្ត្រីលុះកណ្ដាលរាត្រីបងៗសមត្ថកិច្ចឆ្មក់ចូលបុកបន្ទប់ឃាត់បានជិត៩០នាក់ ​អាគារ​កំពុង​ជួសជុល​មួយ​កន្លែងក្រោយ​អតិត​ក្លឹប​កម្សាន្ត «X2» ​ផ្លូវ​៥៥​ កែងផ្លូវ​២២២​ សង្កាត់​បឹងរាំង​ លួចលាក់​បេីកក្លឹប​កំសាន្ត ដែលសំបូរទៅដោយបុរសជនជាតិចិនបេីករថយន្តស៊េរីទំនេីបៗលំដាប់អ្នកមាន ដឹកនារីៗចិននិងវៀតណាមស្អាតៗ ចូលទៅ​កម្សាន្ត និង​ប្រើ​ប្រាស់​គ្រឿង​ញញៀនប្រភេទ​ថ្នាំ​កក្រវ អមដោយភ្លេីងរាត្រីចម្រុះពណ៍ និងបណ្ដែតអារម្មណ៍ស្ដាប់ភ្លេងតន្ត្រីដ៏ញាក់កន្ត្រាក់អារម្មណ៍ ហោះហេីរឡេីងតាមភ្លេងតន្ត្រី។

បេីតាមប្រភពព័ត៌មានដែលក្រុមអ្នក សាព័ត៌មានទទួលបាន នាកណ្ដាលយប់មិញនេះ គឺឃើញកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសSDU នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បានបេីកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយបានឡោមព័ទ្ធ ឆ្មក់ចូលចុះបង្ក្រាប ព្រមទាំងឃាត់ខ្លួនបានមនុស្សប្រុសស្រីជិត៩០នាក់ រីជាព័ត៌មានបឋមព័ត៌មានមួយម៉ាត់យ៉ាងណាយើងខ្ញុំជម្រាបជូនពេលក្រោយ។
ដោយ ៖ សុវណ្ណារាជ

adm

Leave a Reply

Your email address will not be published. Required fields are marked *