ព័ត៌មានរាយការណ៍

ផ្គើនមែន! មន្ត្រីយោធា២នាក់និងបក្សពួកនាំគ្នាមកផឹកសុីខុសគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩!

(ខេត្តកណ្តាល)៖ លោកលោក ចាប ច័ន្ទវិទ្យាអភិបាលនៃគណៈអភិបាលស្រុកលើកដែក

នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើសុំឲ្យអគ្គបញ្ជាការនិងក្រសួងការពារជាតិជួយពិនិត្យអត្តសញ្ញាណយោធា២នាក់និងបក្សពួកនាំគ្នាមកផឹកសុីខុសគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩នៅក្នុងមូលដ្ឋានដែលលោកកំពុងដឹកនាំគ្រប់គ្រង។

បើយោងតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឲ្យគេហទំព័រ«ម្ចាស់ទន្លេមេគង្គ»ដឹងនៅរសៀលថ្ងៃ១៨,០៧,២០២១នេះថា៖ លោកពិតជាមិនបានដឹងថាក្រុមទាហានមកពីខាងណានោះទេ ដែលពួកគាត់បាននាំគ្នាមកជួបជុំផឹកស៊ីអ៊ូរអរពេញនៅក្នុងមូលដ្ឋានស្រុកលើកដែកដែលខុសគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងស្ថិតក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ទៀតផង។
លោកអភិបាលស្រុកបានបន្តថា ក្នុងនាមជាមន្ត្រីមិនចូលរួមទប់ស្កាត់នោះទេ បែផ្គើននិងបទបញ្ជារាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទៀត។

ទន្ទឹមគ្នានេះដែរ លោកអភិបាលស្រុកក៏បានបង្ហោះនៅក្នុងគណនីផ្ទាល់ខ្លួនដោយមានខ្លឹមសារថា៖ «ស្នើអគ្គបញ្ជាការ និងក្រសួងការពារជាតិ ពិនិត្យអត្តសញ្ញាណបុគ្គលយោធា២រូប និងបក្សពួក ដែលនាំគ្នាមកផឹកសុី ខុសគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩។ ការជួបជុំ ថ្ងៃសៅរ៍
ទី១៧ ខែកក្តដា ឆ្នាំ២០២១នេះ នៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ក្នុងនាមជាមន្ត្រីមិនចូលរួម ហើយផ្គើននិងបទបញ្ជារាជរដ្ឋាភិបាលទៀត!ក្រសួងការពារជាតិ»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *