ព័ត៌មានសន្តិសុខសង្គម

ល្បែងជល់មាន់ តាមអនឡាញ និងមានបង្កប់ វង់អាប៉ោង នៅក្នុងហាងកាហ្វេ មួយកន្លែងបើកលេងយ៉ាងរំភើយនៅស្រុកកំពង់រោទិ៍!

(ខេត្ដស្វាយរៀង)៖ ល្បែងជល់មាន់ តាមអនឡាញ និងមានបង្កប់ វង់អាប៉ោង នៅក្នុងហាងកាហ្វេ ជ្រកក្រោមស្លាកយីហោ លក់ឆ្នោតខ្មែរ តាមអនឡាញ ដែលជាល្បែងស៊ីសង មួយប្រភេទមានអាជ្ញាបណ្ណ័ ធ្វើឲ្យសមត្ថកិច្ចពិបាកបង្ក្រាប ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ដោយមានអ្នកញៀនល្បែងមកផ្តុំគ្នា ភ្នាល់មាន់ជល់និងចាក់អាប៉ោង ប្រមាណ៥០នាក់ បានមកបំពាក់បំពូនគ្នា ភ្នាល់ជល់មាន់នៅក្នុងហាងកាហ្វេ អត់យីហោមួយកន្លែងនៅចំណុចផ្លូវលំខាងលិចវត្តកោះអណ្តែត ចម្ងាយជិត១,០០០ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។

បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មី បានឲ្យដឹងថា ម្ចាស់ហាងកាហ្វេលួចបើក ល្បែងភ្នាល់ជល់មាន់តាមអនឡាញ និងចាក់អាប៉ោង ក្រោមស្លាកយីហោ ឆ្នោតឡូតូ ដែលជាឆ្នោតក្នុងស្រុក មានអាជ្ញាបណ្ណ័ ដែលមានម្ចាស់ឈ្មោះ វុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់កាហ្វេ មានទីលំនៅកើតហេតុខាងលើ បានបើកល្បែងភ្នាល់ជល់មាន់តាមអនឡាញ បង្កប់វង់អាប៉ោង។

ស្រ្តីម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យអ្នកសារព័ត៌មាន អោយដឹងថា ល្បែងភ្នាល់ជល់មាន់ តាមអនឡាញ បង្កប់វង់អាប៉ោង ក្រោមស្លាកយីហោលក់ឆ្នោតឡូត ដែលមានម្ចាស់ ឈ្មោះ វុធ នេះគឺបានបើកលេងល្បែងស៊ីសង យូឆ្នាំមកហើយ បើនិយាយឲ្យសាមញ្ញគឺដុសស្លែតែម្តង។

ប្រភពបន្តទៀតថា ប្រជាពលរដ្ឋមានការលំបាកចិត្តជាខ្លាំងដោយ លោកប្តីរបស់ពួកគាត់ បានញៀនល្បែងភ្នាល់ជល់មាន់ និងចាក់អាប៉ោងជារៀងរាល់ថ្ងៃ ចាប់ពីព្រលឹមរហូតដល់យប់ ជួនកាលឲ្យតែម៉ោង២រសៀល គឺចេញពីផ្ទះហើយ ដោយប្រាប់ថា ទៅផឹកកាហ្វេ តាមការពិត គឺទៅលេងល្បែងភ្នាល់ជល់មាន់ និងចាក់អាប៉ោងនៅក្នុង ហាងកាហ្វេ នោះសោះ។

ជុំវិញ រឿងនេះដែរ អ្នករស់នៅជិតហាងកាហ្វេនោះ ប្រាប់ឲ្យដឹងថា នៅថ្ងៃសៅរ៍-ថ្ងៃអាទឹត្យ គឺមានអ្នកមកលេងល្បែងជល់មាន់តាមអនឡាញ ចាក់អាប៉ោង និងចាក់ឆ្នោតឡូតូ តាមអនឡាញ ដែលរាល់ថ្ងៃមិនតិចជាង៥០នាក់ ទៅ៦០នាក់ ចាក់ភ្នាល់គ្នាហ៊ោកញ្ចៀវ គ្មានខ្លាច ញញើតសមត្ថកិច្ចឡើយ។ ដោយអ្នកលេងធំ គឺចាប់ពី៥ ម៉ឺនរៀលទៅ២០ម៉ឺនរៀល បើចាក់ជាដុល្លារ ចាប់ពី១០ដុល្លារទៅ១០០ដុល្លារ អ្នកចាក់អាប៉ោងចាប់ពី ៥,០០០រៀលទៅ១០ម៉ឺនរៀលឯណោះ។

ពាក់ព័ន្ធករណីខាងលើ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៌ បានមានប្រសាសន៍ថា លោកនិងឲ្យកម្លាំងសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំថ្មី និងចុះទៅពិនិត្យមើល។

លោកនាយប៉ុស្តរដ្ឋបាលឃុំថ្មី បានឲ្យដឹងថា ពិតជាមានករណីនេះមែន ដោយសមត្ថកិច្ចធ្លាប់ចុះទៅអប់រំនិងធ្វើកិច្ចសន្យាចំនួន២លើក មកហើយ តែមិនរាងចាលសោះ សមត្ថកិច្ចបានឲ្យដកទូរទស្សន៍ចេញ ក៏ប៉ុន្តែម្ចាស់ផ្ទះមិនយល់ព្រមដោយគេ សំអាងថា គេលក់ឆ្នោតឡូតូខ្មែរ តាមអនឡាញ មានអាជ្ញាបណ្ណ័ ដូច្នេះទើបពិបាកបង្ក្រាប ក៏ប៉ុន្តែពេលសមត្ថកិច្ច ដកថយ គេបើកល្បែងភ្នាល់ជល់មាន់ ចំណែកបង្កប់វង់អាប៉ោង លោកមិនដឹងទេ ដោយលោកជាប់ធ្វើចត្តាឡីស័ក៣ថ្ងៃ មកហើយ។

ករណីនេះដែរ ឈ្មោះ វុធ ដែរជាម្ចាស់ហាងកាហ្វេ នោះ មិនអាចសុំការបំភ្លឺបានទេ ដោយគាត់មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានយើងចូលជួបសម្ភាសន៍ឡើយ។

មហាជនកំពុងតាមដានចំណាត់ការនេះ ថាតើមានប្រសិទ្ធិភាពដែរឬទេ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *