ព័ត៌មានសន្តិសុខសង្គម

ចាប់បានចោរម្នាក់ ក្នុងចំណោមបក្សពួកចំនួន៦នាក់ ដែលបានធាក់ផ្ដួលម៉ូតូអ្នកដំណើរបម្រុងប្លន់.!

(កណ្ដាល)៖ សមត្ថកិច្ចស្រុកលើកដែកបានចាប់ចោរម្នាក់ក្នុងចំណោមក្រុមបក្ខពួក៦នាក់ ដែល ធាក់ផ្ដួលម៉ូតូពលរដ្ឋកំពុងជិះតាមផ្លូវបម្រុងប្លន់។

ករណីនេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងភូមិ ក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ‌ឈ្មោះ គង់ ឆៃឡុង ភេទ ប្រុស អាយុ ២១ឆ្នាំ នៅឃុំ ព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ចំណែកជនសង្ស័យឈ្មោះ ទន់ ស៊ីណា ហៅ ណេត អាយុ៣៣ឆ្នាំ ឃាត់ខ្លួនមានសារធាតុញៀន និងបក្ខពួក៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់អស់។

វត្ថុតាងចាប់យក: ម៉ូតូ២គ្រឿងសោរតូច.ធំ២០ដើម,កន្រ្តៃតូចកាត់ដែកសង្ក័សី១ផ្លែ ដែកសម្រាប់ បុកបេតុង១, ទួលណឺវីស វ៉ាស់ភ្លើង១, ទួលណឺវីស ផ្លែដែក១, សោរតាន់តូច.ធំ៣ដើម,ឧបករណ៍ សម្រាប់ បុកកាច់ក ម៉ូតូ១ឈុត,កន្រ្តៃ១,មេដែកឆក់១, ច្រវាក់+មេសោរ១, ទូរស័ព្ទដៃ ១ គ្រឿង ម៉ាកOPPO។

បន្ទាប់ពីមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងម៉ូតូមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សុវណ្ណារាជ

adm

Leave a Reply

Your email address will not be published. Required fields are marked *