(ភ្នំពេញ)៖ លោកគ្រូពេទ្យម្នាក់ជាអ្នកជួលផ្ទះគេបើកអាជីវកម្មគ្លីនិកព្យាបាល បានរងនូវការគំរាមកំហែងចាប់ដាក់គុក ពីសំណាក់ម្ចាស់ផ្ទះជួលម្នាក់ អាងខ្នងនាក់ធំ និងអួតខ្លួនជាឧកញ៉ា ជួលផ្ទះឱ្យគេហើយ យកលុយពីអ្នកជួលពេញៗថ្លៃរាប់ឆ្នាំ ហើយបែរជាចុងក្រោយមកយកដីចិញ្ចើមផ្លូវមុខផ្ទះដែលជួលឲ្យគ្រូពេទ្យនោះ ដាក់លក់គ្រឿងស្រវឹងចំពេលកូវីតកំពុងផ្ទុះខ្លាំងទៅវិញ តែអ្នកជួលផ្ទះមិនព្រមឱ្យលក់ បែរជាខឹងច្រឡោតឈប់ជួលផ្ទះឱ្យគេ និងបញ្ចប់កុងត្រាជួលផ្ទះមុនអាណត្តិ ដោយមិនព្រមសងប្រាក់តាមកិច្ចសន្យាក្នុងកុងត្រាឱ្យអ្នកជួលផ្ទះទៅវិញ បានរំលោភលើកិច្ចសន្យា និងថែមទាំងគំរាមចាប់អ្នកជួលដាក់គុកទៀតបើហ៊ានតវ៉ា ។ តាមប្រភពព័ត៌មានដ៏ច្បាស់ការបានប្រាប់ឱ្យអង្គភាពសារយើង ដឹងថាម្ចាស់ផ្ទះ ជួលមួយកន្លែងនោះឈ្មោះ តែ សុងហួត ជាម្ចាស់ផ្ទះ និង ឈ្មោះសុខ រ៉ែន ជាមេការ ដែលផ្ទះជួលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ 938 ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជួលផ្ទះទីតាំងខាងលើនេះឱ្យទៅលោកគ្រូពេទ្យម្នាក់ដើម្បីបើកកន្លែងមើលជំងឺ និងព្យាបាលជំងឺដោយមិនយកប្រាក់ដល់អ្នកជំងឺក្រីក្រ ។ ប្រភពបានបញ្ជាក់ថា ក្នុងគ្រាជួបចចារជួលនោះ ភាគីទាំងពីរបានធ្វើកុងត្រារយៈពេល ១០ឆ្នាំ នៅមុខអាជ្ញាធរ ដឹងលឺត្រឹមត្រូវ ។ តែនៅថ្ងៃទី៣ ខែឧសភា ឆ្ឆ្នា ២០២១ ស្របពេលរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែរឹតបន្តឹង និងហាមឃាត់ការលក់គ្រឿងស្រវឹង ដើម្បីទុបស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ នោះបែរជាខាងម្ចាស់ផ្ទះ និងបក្ខពួកខាងលើ យកដីចំណីផ្ទះជួលរបស់លោកគ្រូពេទ្យមកឱ្យគេដាក់លក់ គ្រឿងស្រវឹងផឹកស៊ីទៅវិញ […]
(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុកទាំង១១ និងអង្គភាពចំណុះសាលាខេត្ត ត្រូវបន្តខិតខំពង្រឹងលើប្រព័ន្ធការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តែត្រូវខិតខំដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួនឱ្យមានប្រសិទ្ធភាព កុំគេចវេសពីបញ្ហា សំដៅធ្វើឱ្យប្រជាពលរដ្ឋមានជំនឿចិត្ត មានភាពកក់ក្តៅ យល់ថាពេលមានបញ្ហា គឺអាជ្ញាធ័រតែងតែនៅចាំជួយដោះស្រាយជានិច្ច។ ឯកឧត្តមអភិបាល បានជំរុញដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កលក្ខណៈឱ្យកាន់តែងាយស្រួល ដល់ការងារគ្រប់គ្រងរដ្ឋបាល និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងទាន់ពេលវេលាឱ្យបានទ្វេរដង ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលនៅសេសសល់កន្លងមកឱ្យអស់ ម្យ៉ាងវិញទៀត ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ត្រូវខិតខំធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានតម្រូវឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវធ្វើយុទ្ធនាការជំរុញដល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមក្នុងការដាំដើមឈើ និងផ្កាចំរុះនៅតាមដងផ្លូវក្នុងមូលដ្ឋានខ្លួន ដើម្បីសោភ័ណភាព និងលើកកម្ពស់បរិស្ថានស្អាត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធធ្វើត្រូវផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីបញ្ហាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ […]
(ខេត្ដកំពង់ចាម)៖ក្នុងកិច្ចប្រជុំភាក្សាលើកគម្រោងជួសជុលផ្លូវ និងប្រព័ន្ធលូកបង្ហូរទឹកភ្លៀង នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងតំណាងក្រុមហ៊ុនទទួលការ ឲ្យធ្វើការជួសជុលផ្លូវនានាដែលរងការខ្វះខាតដោយជំនន់ទឹកភ្លៀង ជាពិសេសផ្លូវជាច្រើនកំណាត់ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំថា ការធ្វេីឬជួសជុលផ្លូវ ត្រូវសិក្សាលេីកគម្រោងឲ្យបានច្បាស់លាស់ជាមុនសិន ហេីយត្រូវដាក់ឲ្យមានប្រព័ន្ធលូរំដោះទឹក និងស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ ។ ដោយមានកំណាត់ផ្លូវកៅស៊ូមុខផ្សារថ្មគោល ស្ថិតនៅក្នុងសង្កាត់បឹងកុក ដែលត្រូវកាត់ធ្វើជាផ្លូវបេតុងអាមេវិញ ព្រោះនៅតំបន់នោះមានដក់ទឹក និងកំណាត់ផ្លូវកៅស៊ូមួយចំនួនទៀតស្ថិតនៅក្នុងភូមិឡឥ្ឋ សង្កាត់បឹងកុក ព្រមទាំងកំណាត់ផ្លូវផ្សេងៗជាច្រើនទៀត ។ ក្នុងនោះក៏មានគម្រោងជួសជុលផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង២.២០០ម៉ែត្រ ទទឹងខ្នងលើ៧ម៉ែត្រ ប្រវែងស្មាផ្លូវ១ម៉ែត្រ សងខាង និងលូភ្លោះមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៨០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០៤កន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិប្រសំ និងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខូចខាតចំនួន ៧កន្លែង=២០០ម៉ែត្រ ។ ដែលរដ្ឋបាលខេត្តកំពង់ចាម […]