(កំពង់ស្ពឺ)៖ ភ្លើងបានឆេះរោងជាងកែច្នែឈើមួយកន្លែងអស់គ្មានសល់ ជាកម្មសិទ្ធិរបស់ឈ្មោះ យូ ស្រូយ អាយុ៥៣ឆ្នាំ មានទំហំ ៨ម៉ែត្រគុណ៣០ម៉ែត្រ ធ្វើអំពីដែកប្រក់ស័ង្កសី។
គ្រោះមហន្តរាយនេះបានកើតនៅក្នុងភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
អគ្គិភ័យនេះបង្កការខូចខាត៖ ឆេះម៉ាស៊ីនតាប៣គ្រឿង, ឆេះសម្ភារ និងឈើកែច្នៃរួចមួយចំនួនធំ។ ករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។
កម្លាំងនគរបាលក្រុងច្បារមន១២នាក់ និងកម្លាំងការិយាល័យអគ្គិភ័យខេត្តកំពង់ស្ពឺ១៤នាក់, រថយន្តពន្លត់អគ្គិភ័យនគរបាលខេត្តកំពង់ស្ពឺ៣គ្រឿង បានចេញអន្តរាគមន៍និងប្រើប្រាស់ទឹកអស់៩រថយន្ត៕