ព័ត៌មានជាតិ

ស្នងការ​នគរបាល​ខេត្តកំពង់ចាម ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍ ១៣១​នាក់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

​តាម​របាយការណ៍​ដែល​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ទទួលបាន​ថ្ងៃនេះ មាន​ដូចខាងក្រោម៖១.​ក្រុង​កំពង់ចាម​ ២​គោលដៅ ទទួលខុសត្រូវ​ដោយ​លោក វ​.​ឯក អុឹង

ប៊ុន អធិការ :
+​នៅ​ចំណុច​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ដឹកនាំ​ដោយ​លោក វ​.​ទោ ស៊ា​ម យូ​ង​សេង អធិការរង កម្លាំង​កា​រិ​. សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ក្រុង ស្នាក់ការ​បង់ប្រាក់​នៅ​ប៉ុស្តិ៍ ន​.​ប រដ្ឋបាល​សំបួរមាស (​កម្លាំង​រួម ១៣​នាក់​ស្រី ០២​នាក់​)​។​
+​នៅ​ចំណុច​ផ្លូវបំបែក​ខាងត្បូង​ស្តុ​ប​ផ្សា​រញ៉ែ ភូមិ​ទី​៤ សង្កាត់​វាលវង់ ដឹកនាំ​ដោយ​លោក វ​.​ទោ អាត ផាន់​ណា នាយរង​កា​រិ​, កម្លាំង​កា​រិ​. សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ក្រុង ស្នាក់ការ​បង់ប្រាក់​នៅ​អធិការដ្ឋាន ( កម្លាំង​រួម ១៣​នាក់ ស្រី ២​នាក់​)​។​

២.​ស្រុក​កំពង់សៀម​ ១​គោលដៅ ៖ នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា ដឹកនាំ​ដោយ​លោក វ​.​ឯក ឯក ប៉ាន់​ដន អធិការ និង​លោក វ​.​ទោ ចេង សុធា អធិការរង ស្នាក់ការ​បង់ប្រាក់​នៅ​ប៉ុស្តិ៍ ន​.​ប រដ្ឋបាល​ឃុំ​ក្រឡា និង ពេលយប់​នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា​(​កម្លាំង​រួម ១៤​នាក់​ស្រី ០១​នាក់​)​។​

៣.​ស្រុក​ព្រៃឈរ​ ១​គោលដៅ ៖ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ដឹកនាំ​ដោយ​លោក វ​.​ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ និង​លោក​វ​.​ទោ សែម ហ៊ាង នាយ​កា​រិ​, កម្លាំង​កា​រិ​.​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន ន​.​ប ស្រុក​ព្រៃឈរ ស្នាក់ការ​បង់ប្រាក់​នៅ​អធិការ​រដ្ឋា​ន ន​.​ប ស្រុក​ព្រៃឈរ (​កម្លាំង​រួម ១៤​នាក់​ស្រី ០១​នាក់​)​។​

៤.​ស្រុក​ជើងព្រៃ​ ១​គោលដៅ ៖ នៅ​ភូមិ​សង្កែ ឃុំ​ស្ដើង​ជ័យ ដឹកនាំ​ដោយ​លោក វ​.​ឯក ប្រាក់ សុ​គុណ អធិការ និង​លោក វ​.​ទោ ខាន់ វាសនា​ឈា​ត គឹម​ឆន នាយរង​កា​រិ​, កម្លាំង​កា​រិ​.​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន ន​.​ប ស្រុក​ជើងព្រៃ ស្នាក់ការ​បង់ប្រាក់​នៅ​ប៉ុស្តិ៍ ន​.​ប រដ្ឋបាល​ឃុំ​ស្ដើង​ជ័យ​(​កម្លាំង​រួម ១២​នាក់​)​។​

៥.​ស្រុក​បាធាយ​ ១​គោលដៅ ៖ នៅ​ភូមិ​បាធាយ ឃុំ​បាធាយ ដឹកនាំ​ដោយ​លោក វ​.​ឯក សំ ណា​ល់ អធិការ និង​លោក វ​.​ទោ ឈា​ត គឹម​ឆន នាយរង​កា​រិ​, កម្លាំង​កា​រិ​.​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន ន​.​ប ស្រុក​បាធាយ ស្នាក់ការ​បង់ប្រាក់​នៅ​អធិការដ្ឋាន ន​.​ប ស្រុក​បាធាយ (​កម្លាំង​រួម ១៦​នាក់​ស្រី ០១​នាក់​)​។​

៦.​ស្រុក​ចំការលើ​ ១​គោលដៅ ៖ នៅ​ភូមិ​ដូន​ធី ឃុំ​បុសខ្នុរ ដឹកនាំ​ដោយ​លោក វ​.​ទោ ប៉ែន ទៀង​ចំរើន អធិការ និង​លោក​វ​.​ទោ ជន ចាន់ថា នាយរង​កា​រិ​, កម្លាំង​កា​រិ​.​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន ន​.​ប​ចំការលើ ស្នាក់ការ​បង់ប្រាក់​នៅ​ប៉ុស្ដិ៍ ន​.​ប រដ្ឋបាល​ឃុំ​បុសខ្នុរ (​កម្លាំង​រួម ១៤​នាក់​ស្រី ០១​នាក់​)​។​

៧.​ស្រុក​ស្ទឹងត្រង់​ ១​គោលដៅ​៖ នៅ​ភូមិ​ព្រែក​ប្រាំង ឃុំ​ព្រែកកក់ ដឹកនាំ​ង​ដោយ​លោក​វ​.​ឯក ប៉ាក ជាតិ អធិការ និង​លោក​វ​.​ទោ ហ៊​ន ចំរើន អធិការរង ស្នាក់ការ​បង់ប្រាក់​នៅ​អធិការដ្ឋាន (​កម្លាំង​រួម ៨​នាក់​) ។​

៨.​ស្រុក​កងមាស​ ១​គោលដៅ ៖ នៅ​ភូមិ​អូ​រក​ណ្តោ ឃុំ​ព្រែក​ក្របៅ ដឹកនាំ​ដោយ​លោក​វ​.​ឯក ជា ជួន អធិការ និង​លោក​វ​.​ទោ ផល្លី សេង​ហាក់ អធិការរង (​កម្លាំង​រួម ១១​នាក់​) ។​

៩.​ស្រុក​កោះសូទិន​ ១​គោលដៅ ៖ នៅ​ភូមិ​ពង្រ​លិច ឃុំ​ពង្រ ដឹកនាំ​ដោយ​លោក វ​.​ឯក អ៉ឹ​ម ឃឿន អធិការ និង​លោក វ​.​ទោ ចាន់ កែវ អធិការរង ស្នាក់ការ​បង់ប្រាក់​នៅ​ប៉ុស្ដិ៍ ន​.​ប រដ្ឋបាល​ឃុំ​ពង្រ (​កម្លាំង​រួម ៨​នាក់​)​។

១០.​ស្រុក​ស្រី​សន្ធរ​ ១​គោលដៅ ៖ នៅ​ភូមិ​ទូល​រី​លើ ឃុំ​ព្រែក​ពោធិ៍ ដឹកនាំ​ដោយ​លោក​វ​.​ឯក សុខ យ៉េន អធិការ និង​លោក​វ​.​ទោ អ៊​ន់ សុខ​ឃីម អធិការរង ( កម្លាំង​រួម ៨​នាក់​)​។

​ជាមួយគ្នា​នោះ​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​រៀបចំ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បាន​បន្ត​ការផ្សព្វផ្សាយ រំលឹក​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​បន្ថែមទៀត អំពី​វិធី​កាត់បន្ថយ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​ផងដែរ ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *