ព័ត៌មានជាតិ

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញបនាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិការបស់ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រគោលជូនរដ្ឋបាលស្រុកចន្ទ្រា

(ខេត្តស្វាយរៀង)៖ព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១

លោក ថន ថាវុទ្ធា អភិបាល នៃគណ:អភិបាលស្រុកចន្ទ្រា បានអញ្ជើញ អមដំណើរ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញប្រគល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិការបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់រដ្ឋបាលស្រុកចន្ទ្រា និងរដ្ឋបាលឃុំ សម្រាប់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កហើយជួបការលំបាក នៅស្រុកចន្ទ្រា ។

សម្ភារៈរួមមាន អង្ករ ០១តោន ទឹកសុទ្ធវីតាល់ ៥០កេស មី ៥០កេស ទឹកត្រី ៥០យួរ (៣០០ដប) ទឹកស៊ីអ៊ីវ ៥០យួរ (៣០០ដប) ត្រីខ ៥កេស (៥០០កំប៉ុង) ម៉ាស់ ០៥កេស (១៨,៥០០ ម៉ាស់) អាល់កុល ០៣កាន សាប៊ូលាងដៃ ១០០ដុំ ថ្នាំដុសធ្មេញ ១០០ដប ច្រាសដុសធ្មេញ ១០០ដើម និងថវិកា ១,០០០,០០០ រៀល ។

ក្នុងថ្ងៃនេះដែរ ឯកឧត្តម តូច ប៉ូលីវ៉ា បានឧបត្ថម្ភថង់សម្រាប់ដាក់សម្ភារៈចំនួន ២០០ថង់ ដល់រដ្ឋបាលស្រុកចន្ទ្រា ផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *