នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែកក្កដាអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) ដែលមានមូលដ្ឋាននៅប្រទេសបារាំងបានដាក់ឈ្មោះរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងចំណោមមេដឹកនាំ ៣៧រូប ដែលយាយីដល់សេរីភាពសារព័ត៌មាន។របាយការណ៍ដដែលបន្តទៀតថា មេដឹកនាំផ្សេងទៀតដែលបានដាក់ឈ្មោះដែរនោះ រួមមាន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង, ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, មេដឹកនាំយោធាភូមា លោក មីន អ៊ុងឡាំង, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង, ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទែតេ, មេដឹកនាំស្ត្រីហុងកុង លោកស្រី ការី ឡាំ រួមជាមួយមេដឹកនាំនៃបណ្តាប្រទេសនៅអាស៊ីអាហ្វ្រិក និងអឺរ៉ុបមួយចំនួនទៀតសរុបចំនួន៣៧ប្រទេស៕
Related Articles
ក្រសួងសុខាភិបាលបាន បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៦៨នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៥៦៨នាក់ ខណៈអ្នកជំងឺចំនួន៦៦៣នាក់ជាសះស្បើយ និងស្លាប់ថ្មី០៤នាក់។ សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៦,៣២៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៩,០២២នាក់ និងស្លាប់សរុបចំនួន១៨៣នាក់៕
លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា៖សូមអរគុណសន្តិភាព”សមាគមថ្នាលយុវជនកម្ពុជាបើកឱកាសដល់យុវជនទូទាំងក្នុងនិងក្រៅប្រទេសមានឱកាសបានចូលរួមកិច្ចការងារមនុស្សធម៌បម្រើជាតិមាតុភូមិ”
(ខេត្តសៀមរាប)៖ លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាស្នាក់ការកណ្តាល(សយក) បានថ្លែង ថាសូមអរគុណសន្តិភាព និងលោកបានបន្តទៀតថា“សមាគមថ្នាលយុវជនកម្ពុជាបើកឱកាសដល់យុវជនទូទាំងក្នុងនិងក្រៅប្រទេសមានឱកាសបានចូលរួមកិច្ចការងារមនុស្សធម៌បម្រើជាតិមាតុភូមិ ”។ ការថ្លែងបែបនេះនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារ”សមាគមថ្នាលយុវជនកម្ពុជា”តាមបណ្តាអនុសាខាស្រុក និងថ្នាក់ដឹកនាំប្រចាំសាខាខេត្តសៀមរាប កាលពីថ្ងៃសៅរ៍១០រោចខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង១១និង០០នាទី លោកម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាស្នាក់ការកណ្តាល”សយក”បានដឹកនាំសហការីរួមមានដូចជា លោកអនុប្រធាន សុទ្ទ សុី លោកអនុប្រធាន សៀក ប៊ុនណារី នឹងលោកស្រី មឿន ប៉ូលីនលេខាស្នាក់ការកណ្តាលរួមទាំងលោកលោកស្រីជាទីប្រឹក្សា លោកលោកស្រីជាលេខាមួយចំនួនទៀតនៃថ្នាក់ដឹកនាំស្នាក់ការកណ្តាល”សយក”បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារ”សមាគមថ្នាលយុវជនកម្ពុជា”តាមបណ្តាអនុសាខាស្រុក និងថ្នាក់ដឹកនាំប្រចាំសាខាខេត្តសៀមរាបបន្ថែមទៀតផងដែរ។ ក្នុងឱកាសនោះផងដែរលោក ម៉ៅ ផល្លា បានថ្លែងថា “សមាគមថ្នាលយុវជនកម្ពុជា”សយក”បានបើកឱកាសដល់យុវជនគ្រប់និន្នាការនៅតាមបណ្តាខេត្តក្រុងស្រុកឃុំភូមិដើម្បីចូលរួមចំណែកធ្វើកិច្ចការងារមនុស្សធម៌ ដើម្បីរួមចំណែកក្នុងការចូលរួមបម្រើប្រជាជាតិមាតុភូមិផងដែរនៅទន្ទឹមនឹងនេៈសមាគមថ្នាលយុវជនកម្ពុជា”សយក”ក៏តែងតែបើកចំហរ និងស្វាគមន៍យុវជនដែលមកពីគ្រប់ទិសទីមានបំណងចង់ចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ជាមួយក្រុមការងារថ្នាលយុវជនកម្ពុជា”សយក”នៅទូទាំងខេត្ត ក្រុង ស្រុក ឃុំជានិច្ច។ ជាកិច្ចបន្តក្នុងកម្មវិធីនោះផងដែរលោក ណយ រ៉ាវី ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា”សយក”ប្រចាំសាខាខេត្តសៀមរាប លោកមានសេចក្តីរីករាយយ៉ាងក្រៃលែង និងរំភើបចិត្តរកអ្វីមកប្រៀបធៀបបានឡើយក្រោយបានឃើញយុវជន យុវនារី បន្តមកចូលរួមជាមួយក្រុមថ្នាលយុវជនកម្ពុជា”សយក”ក្នុងកិច្ចការងារមនុស្សធម៌នេៈ។ នៅទីបញ្ចប់លោក ម៉ៅ ផល្លា សូមដឹកគុណសន្តិភាព និងសូមអរគុណសន្តិភាព ហើយក៏សូមអរគុណផងដែរដល់ក្រុមការងារសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តសៀមរាបដែលបានរៀបចំកម្មវិធីបានយ៉ាងល្អ […]
លួចឆក់គេបានវាគ្រាន់សមត្ថកិច្ចទាន់ ចាប់វាយខ្នោះ បញ្ចូនទៅតុលាការ!
(ខេត្ដព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២វេលាម៉ោង ១១និង៣០នាទីមានករណីចោរឆក់កាបូបកេីតឡេីងនៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូរម៉ែត្រលេខ៩៣-៩៤ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង។ ដោយមានការយកចិត្ដទុកពីដាក់ពីលោកវរសេនីយ៍ឯកសួន សំអឿន បន្ទាប់ពីទទូលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានដឹកនាំកម្លាំងតាមប្រម៉ាញ់រហូតដល់ភូមិព្រៃក្តួចឃុំឈេីកាច ស្រុកបាភ្នំ ទេីបឃាត់ខ្លួនបានជនសង្ស័យធ្វើសកម្មភាពបានចំនួន២ នាក់។ លោកវរសេនីយ៍ឯកសួន សំអឿន បានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះ៖ ១-ឈ្មោះហ៊ន គីមហុង ភេទប្រុសអាយុ ១៦ឆ្នាំនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ២-ឈ្មោះ យ៉ាន់-ចាន់ណីហៅអាខ្ញី ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរោងដំរី ឃុំ ជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកឯដកហូតវត្ថុតាងបានរួមមាន៖១-ម៉ូតូ១គ្រឿងម៉ាកC125 សេរី ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1O-5583 ២-កាំបិតតាំងតោចំនួន ២ ៣-ខោអាវ១កំផ្លេរ ៤-កាបូបដៃពណ៌ខ្មៅចំនួន០១ ៥.ថវិកាជនរងគ្រោះចំនួន២,៩០៥,០០០រៀលនិងដុល្លារ300ដុល្លា។ ៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក។ លោកវរសេនីយ៍ឯកសួនសំ អឿន បានបន្ដថានៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២នេះ ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង […]