ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់មូសុងនិរតី
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖ ចាប់ពីថ្ងៃទី ៧-១៣ ខែ កក្កដា ឆ្នាំ២០២១។
ប្រព័ន្ធសម្ពាធទាបរំកិលចុះក្រោមអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសានកម្ពុជា ធ្វើអោយមានបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ ដូចបានជម្រាបជូនសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ។
– នៅម៉ោង១យប់ថ្ងៃទី៦ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ បានកើតឡើងដោយ អូសបន្លាយពីភាគខាងជើងថៃ ភ្ជាប់ជាមួយសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង ។
– នៅថ្ងៃទី ៧-១១ ខែកក្កដា ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងភាគឦសានកម្ពុជា ។ ទទ្ទឹមនិងនោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ។ដោយឡែកសម្ពាធទានសកម្មនៅលើសមុទ្រចិនខាងត្បូង អាចនិងវិវត្តទៅជាសម្ពាធទានរយៈពេលខ្លីមុននិងថមថយឥទ្ធិពលពេលដើរចូលដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទៅ៩ ខែកក្កដា៕