(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តស្តារិចទៅកៀររថយន្តហ្វដបណ្តាលឱ្យបាក់កញ្ចក់មើលក្រោយហើយក៏បើករត់ទៅបុករថយន្ត៤គ្រឿងទៀតឱ្យរងការខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវលេខ២៥៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី៥ ខែ កក្កដាឆ្នាំ ២០២១ ។
សាក្សីបានឱ្យដឹងថា រថយន្តម៉ាកហ្វដពាក់ផ្លាកលេខភ្នំពេញ2AP-0610ដែលរងគ្រោះដំបូងគេបន្ទាប់ពីមាន រថយន្តស្តារិច ពាក់ផ្លាកលេខកណ្តាល2A-7247 បើកមកកៀរកញ្ចក់ចំហៀងខាងឱ្យ បាក់។រថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេក៏បើករត់ដល់ ផ្លូវកែងកម្ពុជាក្រោម រថយន្តបង្កហេតុនោះក៏ជ្រុលទៅបុករថយន្តម៉ាកPASEROពាក់ផ្លាកលេខខេមរភូមិន្ទ01-2-1032 ពេញទំហឹង។ ចំណែករថយន្តស្តារិច ទៅបុករថយន្តចំនួន៤គ្រឿងទៀតជាបន្តបន្ទាប់។
ក្រោយកើតហេតុ សមត្ថកិច្ចយក រថយន្តបង្កនិងរថយន្តរងគ្រោះចំនួន៤គ្រឿង ជំនាញនគរបាលចរាចរណ៍ រាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕