(ក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើលើផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែង ដោយរថយន្តបានបើកបុកម៉ូតូពេញទំហឹងរួចហើយបន្ថែមល្បឿនបើករត់គេចបាត់បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺឈានថ្ងៃទី១ខែកក្កដាឆ្នាំ២០២១លើកំណាត់ផ្លូវជាតិលេខ៧Aក្រចេះ-ស្ទឹងត្រែង ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨៧-៣៨៨ស្ថិតក្នុងភូមិទួលទ្រាំង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ ជឿន សារី ភេទប្រុសអាយុ៣៦ឆ្នាំ ត្រូវជាប្តីបានរងរបួសធ្ងន់ឈ្មោះ ឡៅ ស្រីមុំ អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធបានស្លាប់ និងឈ្មោះ មេធ ម៉ាលី ភេទស្រី អាយុ៣ឆ្នាំត្រូវជាកូនរងរបួសធ្ងន់។
អ្នកទាំង៣រស់នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕