(កំពង់ឆ្នាំង)៖ កម្លាំងនគបាលស្រុកបានស្រាវជ្រាវនិងចាប់បានបុរសពីរនាក់ពីបទរំលោភក្មេងស្រីអាយុ១៩ខែហើយបានបញ្ជូនទៅស្នងការនគបាលខេត្តកាលពីរសៀលថ្ងៃទី៣០មិថុនា២០២១។
មន្ត្រីនគបាលបានឱ្យដឹងថាករណីរំលោភសេពសន្ថវលើកុមារីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៨ខែមិថុនាកន្លងទៅនៅគុម្ពឫស្សីក្នុងភូមិព្រែកឆ្ដោរឃុំកំពង់អុសស្រុកជលគិរី។
ជនសង្ស័យនិងបក្ខពួករំលោភសេពសន្ថវ:ទៅលើកុមារីអាយុ១៩ខែ។
មន្ត្រីដដែលបានបន្តថាជនសង្ស័យទាំងពីរនាក់ឈ្មោះម៉ុកវ៉ាន់ អាយុ ៤០ ឆ្នាំជាអ្នកពរកុមារីរងគ្រោះទៅទិញនំនិងឈ្មោះសូត្រសំណាងអាយ២០ឆ្នាំ។
នៅមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បានផឹកស្រាជាមួយគ្នា។
ក្រោយផឹកស្រារួចឈ្មោះម៉ុកវ៉ានបានពរក្មេងស្រីទៅទិញនំហើយបានបាត់ប្រមាណជា២ម៉ោងក៏ត្រឡប់មកវិញកុមារីចេះតែយំ។ម្តាយយកទៅមុជទឹកក៏មានការសង្ស័យ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់កម្លាំងនគរបាលស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់អុសបានស្រាវជ្រាវចាប់ជនសង្ស័យទាំងពីរនាក់នៅថ្ងៃទី៣០ខែមិថុនានិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី៕ ដោយ៖ សុវណ្ណារាជ