ព័ត៌មានសន្តិសុខសង្គម

បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករបងផ្សារ ដែលធ្វើអោយបង្កការខូចខាតធ្ងន់ធ្ងរ.!

(ភ្នំពេញ)៖  សមត្ថកិច្ចចាប់បុរសពីរនាក់បន្ទាប់ពីបើករថយន្តម៉ាក lexus rx330មានល្បឿនលឿនដូចហោះជ្រុលទៅបុករបងដែកផ្សារបាយ័ន បាក់អស់ជាច្រើនផ្ទាំង។

ហេតុការណ៍នេះបានកើតឡើងនៅមុខផ្សារបាយ័នតាមផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីវេលាជាងម៉ោង៣ទៀបភ្លឺចូលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖បុរសម្នាក់ រួមជាំមួយមិត្តភក្តិបានបើករថយន្តម៉ាក lexus rx330ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2BK-1359 មានក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកខឿនសួនផ្លូវភ្លោះពេញទំហឹង បណ្ដាលឱ្យបាក់អស់ជាច្រើនកង់។

ឯរថយន្តបន្តទៅបុករបងដែកផ្សារបាយ័ន បាក់អស់ជាច្រើនផ្ទាំង រួចចូលក្នុងបរិវេណផ្សារ បន្តបុករបងថ្មបន្ថែមទៀត បាក់អស់ជាច្រើនម៉ែត្រ។

បន្ទាប់មក រថយន្តឆ្លងចរន្តហុយផ្សែង ចេញជាអណ្ដាតភ្លើង ត្រូវប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបរន្លត់ទៅវិញ តែមិនមានអ្នករងគ្រោះថ្នាក់ទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែង យករថយន្តទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *