ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧២៣នាក់ខាងលើ មាន ៦២៥នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហ
គមន៍២០កុម្ភះ» និង៩៨នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។
Related Articles
ថ្ងៃទី០៧នេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៨១នាក់ទៀត.និងជាសះស្បើយ៩៣៤នាក់ ខណៈមានអ្នកស្លាប់១៩នាក់!
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩៨១នាក់ខាងលើ មាន ៧១៦នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង២៦៥នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។ គិតត្រឹមព្រឹក ថ្ងៃទី០៧.ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥៧.១០៣នាក់ហើយ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន ៤៨.៩៧៤នាក់.ស្លាប់ឡើងដល់ចំនួន៧៩៨នាក់ហើយ ៕
ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ ម្ខាងជ្រើសរើសចងកសម្លាប់ខ្លួន
បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូចស្នេហានាងទាវ,នាងកង្រី,នាងវិធាវី…នាងសូលីយ៉េតដែរជាកម្លាំងប្រតិកម្មនឹងទំនៀមនំមិនធំជាងនាឡិ ហើយមេបាបំបែកមិនឱ្យស្រឡាញ់គ្នានោះ ។ អក្ខរាស្នេហាបណ្តាំទុកមុនអត្តឃាតដោយចង កតួអង្គស្រីដែលចាត់ទុកខ្លួនជាបងបានសរសេរថា ៖” បងលាអូនហើយ ។បើមានជាតិក្រោយ បងនឹងជួបអូនទៀត…” ។ជំងឺស្នេហាដាច់បង្ហៀរនោះ បានរុញសម្ពាធឱ្យតួអង្គស្រីជាបងចង កសម្លាប់ខ្លួន ចោលតួអង្គជាស្រីអូនកាលពីម៉ោង ៧យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ស្ត្រីម្តាយឈ្មោះហ៊ារ៉ានអាយុ៥៦ឆ្នាំត្រូវជាម្ដាយបង្កើតជនរងគ្រោះបានប្រាប់ថា៖កូនស្រីអ្នកស្រីបានស្រឡាញ់មនុស្សស្រីដូចគ្នា។អ្នកស្រីអប់រំទូន្មានបំបែកពង្រត់គ្រប់វិធីនិងមធ្យោបាយក៏នៅតែមិនដាច់ឡើយ។កូនស្រីអ្នកស្រីមានឈ្មោះ ភឺស ស្រីនី ភេទស្រី អាយុ ២២ ឆ្នាំ រស់ក្នុងភូមិឃុំខាងលើ។ អ្នកស្រីបានហៅ ប្ដីឈ្មោះ ឡា លើត អាយុ ៥០ ឆ្នាំឱ្យជួយបីកូនស្រីជាទីស្រឡាញ់ដាក់ចុះមកលើក្ដារតែនាងបាន។ការស្លាប់នេះបើយោងខ្លឹមសយោងកំណត់ហេតុរបស់គណៈកម្មការចម្រុះធ្វើកោសល្យវិច្ច័យថានេះគឺធ្វើអត្តឃាដមែនមិនពាក់ព័ន្ធករណីអ្វីផ្សេងទេ៕
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង យីហោ PREMIUM PLUS
(ភ្នំពេញ)៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ឡេ សឺរូមចាក់ឲ្យស ថ្នាំសម្រករាងជាដើម ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ពេលប្រើប្រាស់រងផលប៉ះពាល់។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៤រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បុរីរិទ្ធ នៅចំណុចហាង យីហោ PREMIUM PLUS រឺ អូនស្អាត ផ្លូវលេខលេខ៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ មូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ កម្លាំងជំនាញបានបញ្ជាក់ការចុះបង្ក្រាប់នេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ជាច្រើនប្រភេទរបស់ ហាង យីហោ PREMIUM PLUS រឺ អូនស្អាត បានចាក់សឺរ៉ូមឲ្យស ធ្វើឲ្យរងផលប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។ ក្រោយប្រតិបត្តិការកម្លាំងបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង និងដកហូតសម្ភារៈផលិតផលមួយចំនួន សារធាតុផ្សំជាច្រើនផងដែរ យកទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសាកសួរបន្ថែមដើម្បីចាត់ការតាមនីតិវិធី៕