(ព្រៃវែង)៖ មន្ទីរព័ត៌មានខេត្តព្រៃវែង តម្រូវឱ្យរាល់អ្នកសារព័ត៌មានទាំងអស់ ដែលមានស្នាក់ការ ក្នុងខេត្តព្រៃវែង ឬចុះយកព័ត៌មាន ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ត្រូវណែនាំខ្លួន និងបញ្ជាក់ប្រាប់ស្ថាប័នតួនាទី នៃអង្គភាពសារព័ត៌មានទាំងនោះ ជូនមន្ទីរព័ត៌មានខេត្តព្រៃវែង ចាប់ពីថ្ងៃទី០១.០៨.២០២៣ ដល់ថ្ងៃទី៣០.០៨.២០២៣ ជាកំហិត។ នេះបើយោងតាម លិខិតជូនដំណឹងរបស់ មន្ទីរព័ត៌មានខេត្តព្រៃវែង ចុះកាលបរិច្ឆេទ នៅថ្ងៃទី០១.០៨.២០២៣។ មន្ទីរព័ត៌មានបញ្ជាក់ថាៈ ការកំណត់ឱ្យណែនាំខ្លួននិងបង្ហាញស្ថាប័នបែបនេះ។ គឺដើម្បីមានមូលដ្ឋានស្រង់ស្ថិតិ ចំនួនអ្នកសារព័ត៌មានក្នុងខេត្ត និងធ្វើរបាយការណ៍ ជូនអភិបាលខេត្តព្រៃវែង រួមនិង រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ទើបមន្ទីរព័ត៌មានខេត្តព្រៃវែង តម្រូវឱ្យអ្នកសារព័ត៌មាន មកបង្ហាញខ្លួន និងស្ថាប័ន តាមកាលបរិច្ឆេទដូចខាងលើ។ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានថ្លែងថាៈ សម្រាប់អ្នកសារព័ត៌មានក្នុងខេត្តព្រៃវែង ដែលលោកស្គាល់ និងដឹងចំនួនរួចហើយ ទោះមិនមកបង្ហាញខ្លួន ក៏មិនអីដែរ។ ដោយឡែកៈ អ្នកសារព័ត៌មាន ដែលមកពីក្រៅខេត្ត ឬស្ថាប័នទើបបង្កើតថ្មី ត្រូវមកណែនាំខ្លួន និងបង្ហាញស្ថាប័ន តាមការកំណត់៕
ព្រៃវែង៖ នារសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួម ប្រធានមន្ទីរនានាជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ អ្នកចាត់ការក្រុម គ្រូបង្គោល គ្រូជំនួយ គ្រូចាំទី ពេទ្យចលនា អ្នកបើកបរ និងរៀបចំសម្ភារ: អ្នកថតរូប អ្នកមើលថែផ្ទះ-ចុងភៅ និងកីឡាករ នៃក្លឹបបាលទាត់ខេត្តព្រៃវែង ដើម្បីចង់ដឹងអំពីសុខទុក្ខ នៃការរស់នៅរបស់ក្រុមកីឡាបាល់ទាត់ នៃក្លឹបបាល់ទាត់ខេត្តព្រៃវែងនេះយ៉ាងដូចម្ដេច ដែលស្ថិតនៅបុរីហ្គ្រេនភ្នំពេញ នៃរាជធានីភ្នំពេញ ។ ថ្លៃនៅក្នុងឱកាសនិងការអញ្ជើញជួបសំណេះសំណាលនោះដែរឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ កោតសរសើរដល់ក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង ដែលបានយល់ចិត្តទុកដាក់ខិតខំ ហ្វឹកហាត់ និងពង្រឹងសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អនាពេលកន្លងមក គ្រប់ការប្រកួតក្រុមក្លឹបបាល់ទាត់ខេត្តព្រៃវែងតែងតែទទួលបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តម អភិបាលខេត្ត ក៏បាលផ្ដាំផ្ញើដល់ក្រុមកីឡាករបាល់ទាត់ នៃក្លឹបបាល់ទាត់ខេត្តព្រៃវែងទាំងអស់ត្រូវបន្តខិតខំអនុវត្តហ្វឹកហាត់ ស្ដាប់ដំបូន្មានគ្រូដឹកនាំ គ្រូបង្វឹក និងបទបញ្ជាផ្ទៃក្នុងនានា ធ្វើយ៉ាងណាដើម្បីឲ្យក្លឹបឲ្យទាន់ខេត្តព្រៃវែងរបស់យើងនេះ ទទួលបាននូវលទ្ធផលជាផ្លែផ្កា បន្ថែមទៀតនៅពេលខាងមុខ។ ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភដល់ក្រុមការងារ និងកីឡាករ សរុបចំនួន ៤០នាក់ […]
(ខេត្ដកំពង់ចាម)៖ ផ្ទះថ្មី ០១ខ្នង ចំណងដៃរបស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់ជូនលោកយាយ ឌឿ ម៉េត អាយុ ៧៣ឆ្នាំ ជាស្រីមេម៉ាយម្នាក់ រស់នៅជាមួយចៅប្រុស ស្រី ០២នាក់ នៅក្នុងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា […]