ព័ត៌មានសន្តិសុខសង្គម

ឃាត់ជនបោកប្រាស់មួយក្រុមទៅតុលាការក្នុងករណីបន្លំ ធ្វើជានគរបាល ដើម្បីចាប់ពលរដ្ឋជំរិតយកប្រាក់.!

(ភ្នំពេញ)៖សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១បានបញ្ជូន ក្រុមជនទុច្ចរិតក្លែងបន្លំជាមន្ត្រីនគរបាលចាប់ពលរដ្ឋជំរិតយកប្រាក់នៅក្នុងរាជធានីភ្នំពេញទៅតុលាការដើម្បីចាត់ការរតាមច្បាប់ ។

គូសបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១នៅភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ កម្លាំង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤)សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោបានស្រាវជ្រាវឈានទៅបង្រ្កាបជាក់ស្តែងចាប់ក្រុមក្លែងខ្លួនជានគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋសម្លុតយកប្រាក់ជាច្រើនលើកនៅក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៤នាក់៖ឈ្មោះកេត វីរីយ៉ាអាយុ៣៥ឆ្នាំមេខ្លោងផ្តើមគំនិត,ឈ្មោះសយតុលាអាយុ៣២ឆ្នាំអ្នកសមគំនិត,ឈ្មោះផាន់វីរ:ភក្តីអាយុ៣១ឆ្នាំអ្នកសមគំនិតនិង,ឈ្មោះសល់ភារ: អាយុ៣១ឆ្នាំអ្នកសមគំនិត។

វត្ថុតាងមាន៖រថយន្ត១គ្រឿង,ម៉ូតូ២គ្រឿង,អាវុធខ្លី(ជ័រ)១ដើម,វិទ្យុទាក់ទងម៉ាក់មូតូរ៉ូឡា១គ្រឿង,ឯកសណ្ឋាននគរបាល២កំប្លេនិងអាវ១៦,មួកនគរបាល១៧,ខ្សែក្រវ៉ាត់នគរបាល១៨,អាវគ្រោះ១មានផ្លាកសញ្ញាគ្រឿងញៀន៩,អាវកាក់១មានផ្លាកសញ្ញាគ្រឿងញៀន១០,កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន១។

កាតនគរបាលក្លែងក្លាយ ចំនួន ៣សន្លឹក,កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍១សន្លឹក,ឧបករណ៍តេស្តទឹកមូត្ររកសារធាតុញៀន១,កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ២សន្លឹក(ក៧ក៥),កាតសម្គាល់អាវុធខ្លី១សន្លឹក,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក,កាតចាក់វ៉ាក់សាំង១សន្លឹក។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *