ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងបញ្ជូនទៅតុលាការ ក្នុងករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម!

(បន្ទាយមានជ័យ)៖សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធជួញដូរគ្រឿងញៀនជាងមួយគីឡូក្រាមកាលពីរសៀលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា៖កាលពីយប់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បានបើកការស៊ើបអង្កេតឈានទៅបង្ក្រាបបានករណីជួញដូរគ្រឿងញៀនស្ថិតនៅផ្ទះសំណាក់ប៉ោយប៉ែតផាស ភូមិក្បាលស្ពាន់២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ជនសង្ស័យបាន៤នាក់៖
ឈ្មោះ ប៉ៅ ហ៊ឹង ហៅ ប៉ាវ ភេទប្រុស អាយុ ៣៤ឆ្នាំឈ្មោះ ម៉ៅ ទូច ភេទស្រី អាយុ ៤៩ឆ្នាំ  ឈ្មោះ ម៉ោង ស្រស់ ភេទប្រុស អាយុ ៣៦ឆ្នាំ និងឈ្មោះ ថោង ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ។

ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖១-មេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ទម្ងន់សុទ្ធ 1034.90 g២-កញ្ឆាក្រៀម 4.95 g៣- ទូរស័ព្ទ ៣គ្រឿង ៤-ម៉ូតូ ៤គ្រឿង៥-លុយថៃ ៨៦.៤០០បាត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *