(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរ ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រសិទ្ធនាម ស្ពាននេះថាជាស្ពានភ្ជាប់និស្ស័យ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវជាតិលេខ៧១C គឺជាគម្រោងយុទ្ធសាស្រ្តប្រទាក់ក្រឡាគ្នាយ៉ាងសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗ ទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ […]
(ភ្នំពេញ)៖យោងតាមការបង្ហោះក្នុងPageផ្លូវការរបស់ក្រុមហ៊ុន BIS Accounting and Tax Service ដែលជាក្រុមហ៊ុនសេវាកម្មពន្ធដារ នឹងរៀបចំបើកវគ្គសិក្ខសាលាស្ដីអំពី«គន្លឹះគ្រប់គ្រងហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលមួយថ្ងៃពេញចាប់ពីវេលាម៉ោង៨:00 នាទីព្រឹកដល់ម៉ោង៥:០០នាទីល្ងាចទីតាំងស្ថិតនៅភោជនីយដ្ឋានទន្លេបាសាក់២។ សូមជម្រាបជូនថា៖ បើយោងលិខិតអញ្ជើញរបស់ក្រុមហ៊ុន BIS Accounting and Tax Service បានគោរព អញ្ជើញ លោកឧត្តមសេនីយ៍ទោ បណ្ឌិត តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) និងជាប្រធានក្រុមប្រតិបត្តិការទី៧ ក្រសួងមហាផ្ទៃ ធ្វើជាវាគ្មិនដែលចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវគ្គសិក្ខាសាលានេះរយៈពេល១ថ្ងៃពេញតែម្ដង។ តើបងប្អូនចង់ដឹងពីគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រង ដោះស្រាយ និងការពារហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម ដែលក្រុមហ៊ុនអាចនឹងប្រឈមថ្ងៃអនាគតដែរ ឬទេ? តើបងប្អូនដែលបានចូលរួមក្នុងវគ្គសិក្ខាសាលានេះ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? បងប្អូនអាជីវករដែលបានចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖ -ទទួលបានគន្លឹះការគ្រប់គ្រង ដោះស្រាយ និងការពារបញ្ហាប្រឈមពីច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្មដែលក្រុមហ៊ុនមិនធ្លាប់ដឹងពីមុន -ទទួលបានចែករំលែកបទពិសោធន៍ល្អៗនិងថ្មីពីវាគ្មិន -យល់ដឹងបន្ថែមពីបញ្ហាដែលធ្លាប់កើតឡើងចំពោះក្រុមហ៊ុនដទៃដើម្បីការពារក្រុមហ៊ុនរបស់ខ្លួន -ចេះក្បូនរៀបចំក្រុមហ៊ុនក្នុងការគ្រប់គ្រងទុកមុននូវហានិភ័យផ្លូវច្បាប់។ -ទទួលបានការដោះស្រាយបញ្ហាផ្ទាល់ៗក្នុងវគ្គសិក្ខាសាលាតែម្ដងព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា ការបង្កើតវគ្គសិក្ខាសាលានេះ ក្រោយមានការសំណូមពរពីបងប្អូនអាជីវករ ពាណិជ្ជករ ជាអតិថិជនរបស់ក្រុមហ៊ុនប៊ី.អាយ.អេស ដោយមានការកង្វាស់ខាតចំណេះដឹងផ្លូវច្បាប់ពន្ធដារ […]
ខេត្ដសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩