(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចានដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង ដែលដឹកនាំដោយ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រៀចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផលសម្រេចបានការអនុវត្តសកម្មភាពនានារបស់ ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៤ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម សំណូមពររបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកានានេះ។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ដំណើរការនៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុង គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ។ គោលបំណងសំខាន់ គោលនយោបាយនេះ គឺ៖ ១-ការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន។ ២-ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន។ ៣-ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ ទាំងអស់ខាងលើ គឺបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា និងជាការបោះជំហាន ទៅមុខមួយ […]
(ខេត្ដកំពង់ចាម)៖ តមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជម្រុញឲ្យអាជ្ញាធរ រាជធានី/ខេត្ត ពង្រីកនូវមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យ និងកន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតធ្ងន់ និងកម្រិតស្រាល ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ នឹងជាការឆ្លើយតបនូវរាល់បញ្ហាប្រឈមចំពោះមុខនៃការវាយលុកជាសកលពីសត្រូវឥតស្រមោល កូវីដ-១៩ ដែលនឹងកំពុងយាយីដល់អាយុជីវិតមនុស្សជាតិ ក៏ដូចជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងសកលលោកទាំងមូលផងដែរ ។ ជាក់ស្តែងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត -អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការរៀបចំជួសជុល កែលម្អ និងបំពាក់សម្ភារ បរិក្ខារផ្សេងៗ បម្រើឲ្យកន្លែងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល របស់រដ្ឋបាលខេត្ត ជំនួសឲ្យវិទ្យល័យ ព្រះសីហនុ ដែលនឹងប្រគល់ឲ្យមន្ទីរអប់រំយុវជន និងកីឡា ដើម្បីដាក់ឲ្យដំណើរការបង្រៀន និងសិក្សារៀនសូត្រឡើងវិញ នាពេលឆាប់ៗខាងមុខ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការជួសជុល និងកែលម្អបានប្រមាណជាង៥០ […]