ព័ត៌មានជាតិ

អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ និងសប្បុរសជន​ ផ្តល់ថវិកា​ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ខេត្តកំពង់ចាម​

​(ខេត្ដកំពង់ចាម)​៖ អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ និងសប្បុរសជន​នានា

នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បាន​នាំយក​ថវិកា​ ផ្តល់​​ជូន​ គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ ក្រោម​ការ​ស្វាគមន៍​របស់​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​អភិបាលរង​នៃគណៈអភិបាលខេត្ត​​ សម្រាប់​យកទៅប្រេីប្រាស់​ក្នុង​យុទ្ធនាការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ និង​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើចត្តាឡីស័ក​ ក្នុងខេត្តកំពង់ចាមផងដែរ​ ។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ អ្នក​តំណាងរាស្រ្ដមណ្ឌលកំពង់ចាម​ និង​សប្បុរសជននានា​ ដែលបាន​នាំយក​ថវិកា​សរុប​ ចំនួន​២១៨០ដុល្លារ​ និង​៨លានរៀល​​ ​ប្រគល់​ជូន​គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ សម្រាប់​យកទៅប្រេីប្រាស់​ជាប្រយោជន៍ក្នុង​យុទ្ធនាការ​នានា​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ ដែលជាការ​ចូលរួម​រំលែក​ ចំពោះ​ទុក្ខលំបាក​ និង​ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​​អ្នក​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ដេីម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​​វីរុស​កូរ៉ូណា​​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *