(ភ្នំពេញ) ៖ បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត
ដែលកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍បណ្ដាលឲ្យរងការខូចខាតកំពិតកាងក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង៣នឹង៥០នាទីរសៀល ថ្ងៃទីខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកLEXUS GS300 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AY .6636ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកTOYOTA HILUX SURFពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2F. 2429បើកបរដោយបុរសជនជាតិបរទេសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយ បានជ្រុលទៅបុកគូទរយន្ត LEXUS GS300បណ្ដាលឲ្យរងការខូចខាតកំពិតកាងខាងក្រោយ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់បានរួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តTOYOTA HILUX SURFយល់ព្រមសងសំណង 200 ដុល្លារទៅខាងភាគីរថយន្ត LEXUS GS300 ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕