ព័ត៌មានរាយការណ៍

ពលរដ្ឋថា៖ស្ងាត់ៗព្រះគ្រូចៅអធិការវត្ដវអរិយក្សត្រលួចលក់ដីវត្ដ,,,

ខេត្ដកណ្ដាល៖ ដីវត្តអរិយក្សត្រ មួយកន្លែង

ត្រង់ចំណុចមុខវត្ត ជាប់មាត់អូរ កន្លែងស្នាក់ការអាវុធហត្ថ ដែលមានទំហំ ប្រមាណជិតកន្លះហិកតា ពលរដ្ឋថា ត្រូវបានព្រះគ្រូចៅអធិការ វត្តអរិយក្សត្រ លក់ទៅឲ្យឈ្មួញ ហើយបានក្លាយជាកម្មសិទ្ធឯកជនគ្រប់គ្រងដោយបច្ចុប្បន្ននេះក្រុមឈ្មួញបានគ្រប់គ្រងនិងបូមខ្សាច់ដាក់យ៉ាងពេញបន្ទុកយ៉ាងអាណាធិបតេយ្យ។

ពលរដ្ឋដែលរស់នៅភូមិអរិយក្សត្រ បានលួចបង្លើបប្រាប់ថា៖ ការលក់ដីគរុភណ្ឌរបស់វត្តនោះ គឺព្រះសង្ឃពុំបានផ្សព្វផ្សាយ ឱ្យពលរដ្ឋដឹងទេស្រាប់តែស្ងាត់ៗព្រះចៅអធិការលួចលក់ដីវត្ដហើយមិនដឹងយកលុយទៅណានោះទេ។

ហើយព្រះគ្រូចៅអធិការ
វត្តអរិយក្សត្រ ព្រះនាម រិន បូរី

មានសង្ឃដីការប្រាប់ក្រុមការងារអ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថាលក់យកលុយកសាងវត្ត ក្នុងតម្លៃ១៥ម៉ឺនដុល្លារ។
ព្រះគ្រូចៅអធិការ វត្តអរិយក្សត្រព្រះនាម រិន បូរី បានមានសង្ឃដីការទទួលស្គាល់ថា៖ ដីគរុភណ្ឌ របស់វត្តនៅខាងមុខវត្ត កន្លែងស្នាក់ការប៉េអឹមពិតជាបានលក់ផ្ដាច់ ឱ្យទៅឈ្មួញប្រាកដមែន ក្នុងតម្លៃសរុប ១៥ម៉ឺនដុល្លារ ហើយការលក់នោះ គឺយកលុយមកកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវត្ត ដូចជាសាលាឆាន់ របងវត្តជាដើម។
ព្រះអង្គបន្ថែមថា៖ ការលក់ដីគរុភណ្ឌវត្តបែបនេះ គឺបានប្រជុំប្រាប់ពុទ្ធបរិស័ទ ចំណុះជើងវត្ត រួចរាល់អស់ហើយមុនធ្វើការលក់ដូរដីនោះលក់ជាង១ឆ្នាំហើយ ដោយមានស៊ីញេ ដឹងឮចុះហត្ថលេខា ពីអាជ្ញាធរ មូលដ្ឋានទៀតផងមិនដូចពលរដ្ឋចោទប្រកាន់នោះឡើយ។

លោក ឌុច ចាន់ មេឃុំអរិយក្សត្រ បានប្រាប់ថា៖ លោកមិនបានចុះហត្ថលេខា
ផ្ទេរកម្មសិទ្ធ ដីវត្តអរិយក្សត្រនោះទេ។

ចំណែកឯលោក កន សុខកាយ អភិបាលស្រុកល្វាឯម គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»នៅថ្ងៃទី០១,០៦,២០២១នេះមិនទាន់សុំការបំភ្លឺបានទេព្រោះខលមិនចូល។

ជុំវិញករណីនេះពលរដ្ឋនៅ ឃុំអរិយក្សត្រ ស្រុកល្វាឯម បានរិៈគន់ជាខ្លាំងទៅលើអាជ្ញាធរមូលដ្ឋានដែលមិនជួយទប់ស្កាត់ បណ្ដែតបណ្ដោយ ឲ្យឈ្មួញទិញដី គរុភណ្ឌ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានទៅវិញ។

ហើយបច្ចុប្បន្ន៖ ឈ្មួញបានបូមខ្សាច់ដាក់និងគ្រប់គ្រងយ៉ាងពេញបន្ទុក ខណៈអាជ្ញាធរមើលមិនឃើញស្ដាប់មិនឮអ្វីទាំងអស់៕ដោយ៖ វិមាន

adm

Leave a Reply

Your email address will not be published. Required fields are marked *