(ខេត្តព្រះវិហារ)៖យ៉ាងហោចណាស់ប្រជាពលរដ្ឋចំណាកស្រុកមកពីបណ្តាខេត្តនានាចំនួន១៧នាក់ដែលពួកគាត់ជឿតាមមេខ្យល់
ហើយបានកេណ្ឌកងគ្នាមកកាប់រុករានទន្ទ្រានដីរដ្ឋដើម្បីបំណងយកទៅធ្វើជាកម្មសិទ្ធដោយខុសទៅនិងច្បាប់នៅចំនុចភូមិសាស្ត្រភូមិស្រយ៉ងត្បូងឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារតាមតែកាអូសទាញនិងបំផុសបំផុលពីសំណាក់ក្រុមមេខ្យល់១ចំនួនតូច។
តែគំរោងកាដែលពួកគេកំពុងតែប្រព្រឹត្តទាំងនេះត្រូវបានបរាជ័យទាំងស្រុងនៅព្រឹកថ្ងៃទី៣០ខែឩសភាឆ្នាំ២០២១នេះដោយលេខដាក់អារក្សជាន់ត្រូវបានកំលាំងសមត្ថកិច្ចចម្រុះថ្នាក់ខេត្តដឹកនាំដោយឯកឩត្តមអ៊ុង វុទ្ធីអភិបាលរងខេត្ត
នឹងមានការសម្របសម្រួលដោយផ្ទាល់ពីសំណាកលោកវុធ សាវីព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ
លោកព្រះរាជអាជ្ញារងបានបញ្ជាក់ប្រាបមកក្រុមអ្នកសាពត៏មានយើងនៅថ្ងៃដដែលនេះថាជាលទ្ធផលក្នុងកិច្ចចុះប្រតិបត្តិការនោះកំលាំងសមត្ថកិច្ចចម្រុះក្រោមកាសម្របសម្រួលដោយលោកនោះជាលទ្ធផលគឺកំលាំងសមត្ថកិច្ចបានឈានទៅដល់កាឃាត់ខ្លួនប្រជាពលរដ្ឋបានចំនួន១៧នាក់និងដកហូតវត្ថុតាំងបាន១ចំនួនក្នុងនោះរួមមានម៉ូតូ៣គ្រឿងគោយន្តកន្ត្រៃ១គ្រឿងផងដែរ។លោកព្រះរាជអាជ្ញារងបញ្ជាក់ទៀតថាប្រជាពលរដ្ឋទាំងនេះពួកគាត់ភាគច្រើនជាអ្នកចំណាក់ស្រុកមកពីបណ្តាខេត្តនានាហើយពួកគាត់មកនេះគឺពួកគាត់មកតាមកាអូសទាញរបស់មេខ្យល់តែប៉ុណ្ណោះ។ហើយដីដែលពួកគាត់មានគំរោងទន្ទ្រានកាន់កាប់នៅចំនុចខាងលើ លោកព្រះរាជអាជ្ញារងថាគឺមានទំហុំរហូតដល់ទៅ៦៣៧៨ហិកតាឯណោះ។
តែបើទោះបីយ៉ាងនេះក្តីលោកវុធ សាវីព្រះរាជអាជ្ញារងថាពួកគាត់ទាំងប៉ុន្មាននាក់ខាងត្រូវបានអោយត្រឡប់ទៅលំនៅដ្ឋានវិញបន្ទាប់ពីសមត្ថកិច្ចជំនាញក៏ដូចជាអាជ្ញាធរដែនដីធ្វើការណែនាំអបរំនិងពួកគាត់ព្រមទទួលធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មរុករានដីព្រៃរបស់រដ្ឋដែលច្បាប់ហាមឃាត់នឹងឈប់ជឿតាមកាអូសទាញរបស់មេខ្យល់តទៅទៀតដែរ។
ដោយឡែកចំពោះមេខ្យល់ចំនួន៣នាក់ក្នុងចំណោមប្រជាពលរដ្ឋទាំង១៧នាក់ខាងលើលោកព្រះរាជអាជ្ញារងថាបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវនឹងប្រមូលភស្ភតាំងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តរតាមនិតិពិធីច្បាប់៕