(ភ្នំពេញ) ៖ ស្ត្រីម្នាក់ជាប្រពន្ធដើមបានតាមទាន់ប្ដីលួចមានប្រពន្ធចុង និងកំពុងអង្គុយផឹកសុីជុំគ្នាក្នុងផ្ទះ ល្វែង នៅបុរីពិភពថ្មី ផ្លូវលេខ១៩ ផ្ទះលេខ៧៧ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ផ្ទុះហិង្សាវាយគ្នាមួយប្រាវ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ។
យោងតាមសម្ដីស្ត្រីជាប្រពន្ធដើមបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ប្ដីរបស់គាត់បានលួចទាក់ទងស្រីជាប្រពន្ធចុង អស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយមានថ្ងៃមួយគាត់បានតាមទាន់ឃើញប្តីកំពុងផឹកស៊ីជាមួយគ្នា ហើយស្រីជាប្រពន្ធចុងនោះបាននិយាុឌឺដងដាក់គាត់ថែមទៀត ផង ព្រមទាំងគប់គាត់មួយកែវត្រូវចំចិញ្ចើមខាងស្ដាំបណ្ដាលឲ្យរងរបួសដេរដល់ទៅដប់ថ្នេរ ។ ប៉ុន្តែដោយសារតែមានការលួងលោមពីប្ដីរបស់គាត់កុំឲ្យមានការប្ដឹងផ្ដល់គ្នា ហេីយប្ដីរបស់គាត់សន្យាថានិឹងឈប់ទាក់ទងគ្នាជាមួយស្រីនោះទៀត ទេីបគាត់សុខចិត្តតាមលោកប្ដីកំហូចមិនប្ដឹងវិញ ។
ប្រភពដដែលបានបន្តទៀតថា នៅយប់កើតហេតុគាត់បានបើករថយន្តព្រូសមួយគ្រឿងចូលក្នុងបុរីពិភពថ្មី ត្រង់ចំណុចកេីតហេតុក៏បានក្រឡេកឃើញរថយន្តព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ2AZ -1072 ដែលជារថយន្តរបស់គាត់ ទេីបគាត់គិតថាប្ដីគាត់ពិតជានៅក្នុងផ្ទះនេះជាមួយស្រីជាប្រពន្ធចុងហើយ រំពេចនោះគាត់ក៏បានឈប់រថយន្តរួចហើយដើរចូលទៅមើលស្រាប់តែឃើញប្ដីរបស់គាត់កំពុងជួបជុំគ្នាផឹកសុី ពេលនោះគាត់ក៏បានហៅប្ដីមកដោះស្រាយគ្នា ស្រាប់តែស្រីជាប្រពន្ធចុងចេញមកជេរគាត់រួចចូលទៅខាងក្រោយផ្ទះយកទឹកក្ដៅឧណ្ហៗមួយកាធុនមកជះលើមុខគាត់ រួចធ្វើសកម្មភាពវាយក្បាលគាត់កើតរឿងប្រតាយប្រតប់គ្នាតែម្ដង ។ ឃេីញដូច្នេះប្ដីរបស់គាត់ក៏ចេញពីក្នុងផ្ទះមកចាប់រូបគាត់ជាប្រពន្ធដើមទៅម្ខាង រួចចាប់ប្រពន្ធចុងចូលក្នុងផ្ទះដាក់គន្លឹះទ្វារជាប់ ទេីបមួយសន្ទុះក្រោយមកប្ដីគាត់ចេញមកខាងក្រៅវិញបម្រុងយករថយន្តបើកចេញតែត្រូវគាត់ជាប្រពន្ធដេីមឃាត់មិនឱ្យទៅ ដេីម្បីរង់ចាំសមត្ថកិច្ចមកដោះស្រាយគ្នាសិន តែប្ដីគាត់មិនស្ដាប់ណាមួយខ្មាសគេផងក៏សុខចិត្តដើរចេញបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ផ្ទះកើតហេតុខាងលើ ហេីយបានឲ្យស្ត្រីរងគ្រោះជាប្រពន្ធដេីមទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ័រដ្ឋបាលព្រៃសដេីម្បីដោះស្រាយគ្នាតាមច្បាប់ ។
ចំពោះករណីខាងលេីនេះដែរ ក្រុមអ្នកសារព័ត៌មានជាច្រេីនអង្គភាពមិនអាចសុំការបំភ្លឺពីភាគីខាងប្ដី ឬស្ត្រីជាប្រពន្ធចុងបាននោះទេ ព្រោះសួរមិនឆ្លេីយ និងគេចវេះមិនចង់ជួប ៕