ព័ត៌មានសន្តិសុខសង្គម

ប្រុស​ ស្រី៣នាក់ត្រូវគេដឹកតាមរថយន្តពីភ្នំពេញ ទៅទម្លាក់ចោលនៅភ្នំឆ័ត្រ ក្បែរព្រំដែនកម្ពុជា ថៃ

(បន្ទាយមានជ័យ)៖ នារីខ្មែរវ័យក្មេង២នាក់ក្នុងសម្លៀកបំពាក់ខើចខ្លីនិងបុរសប៉ាិស្ថានម្នាក់ត្រូវគេដឹកតាមរថយន្តពីភ្នំពេញ ទៅទម្លាក់ចោលនៅភ្នំឆ័ត្រ ក្បែរព្រំដែនកម្ពុជា ថៃ ។នគរបាលជំនាញនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបន្តសួរនាំ សើុបអង្កេតបន្ត ។
លោកវរសេនិយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានអោយដឹងកាលពីថ្ងៃទី២៤ខែឧសភាថា៖ កម្លាំងនគរបាលនិងយោធាឈរជើងនៅគោលដៅតេជោភ្នំឆ័ត្រ សហការជាមួយប្រជាការពារមណ្ឌលអភិវឌ្ឍន៍យោធិន៣១៧ តេជោភ្នំឆ័ត្រនាភូមិតេជោភ្នំឆ័ត្រឃុំ/ស្រុកស្វាយចេក បានចុះឃាត់ខ្លួនមកសួរនាំនូវនារីវ័យក្មេងនិងបុរសទាំងនោះនៅវេលាម៉ោង១១យប់ ថ្ងៃទី២២ ឧសភា ឆ្នាំ ២០២១ ។

ជនជាតិខ្មែរនិងបរទេសទាំង៣នាក់មាន ១/ឈ្មោះ ថា ប៊ុនហ្គិច ភេទស្រីអាយុ២០ឆ្នាំ រស់នៅភូមិចំព្រេចគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តល ។២ /ឈ្មោះ ថា ប៊ុនសៀកទៀង ភេទស្រីអាយុ១៨ឆ្នាំនៅភូមិឃុំជាមួយគ្នា និង៣/ឈ្មោះ មហា ម៉ាត់អៃយ៉ាស់ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិប៉ាគីស្ថាន។
យោងចម្លើយបំភ្លឺរបសនារី បុរស នោះបានអោយដឹងថា ពួកខ្លួនទាំង៣នាក់បានចេញមកពីភ្នំពេញ ចង់ចេញទៅប្រទេសថៃ ដោយកាត់តាមព្រំដែននៅខេត្តបន្ទាយមានជ័យ ឬបាត់ដំបង ។

ក្នុងនោះ បានជិះឡានមកដេកនៅខេត្តសៀមរាបបាន១យប់ រួចក៏ជិះឡានបន្តយកដេកនៅខេត្តបន្ទាយមានជ័យ១យប់ទៀត ។

ដល់សួរនាំង្នកស្កាល់ខ្លះថា មិនងាយស្រួលឬក៏មិនអាចឆ្លងដែនទៅប្រទេសថៃបានឡើយ ក្នុងបច្ចុប្បន្នដែលត្រូវបានកងកម្លាំងការពារព្រំដែនប្រទេសទាំង២ រឹតបន្តឹងនោះ ពួកគេក៏គិតចង់វិលត្រឡប់ទៅរាជធានីភ្នំពេញនិងលំនៅឯខេត្តកណ្តាលវិញ ។
ប៉ុន្តែដោយសារខ្លួនទាំង៣នាក់និងតៃកុងឡានឈ្នួលដែលម៉ៅដឹក មិនស្គាល់ភូមិសាស្ត្រ ទើបត្រូវអ្នកបើករថយន្តយកមកទម្លាក់ចោលនៅផ្ទះទុកចោលរបស់លោកចាប វណ្ណី ដែលគ្មានម្ចាស់នៅភូមិតេជោភ្នំឆ័ត្រ ។ ហើយបន្ទាប់មក ក៏ត្រូវកងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ ក្រោយពីសួនាំធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានចាត់ទុកអ្នកទាំង៣ ថាជាជនគួរសង្ស័យផងនិងក៏ជាជនរងគ្រោះផង ដែលនគរបាលស្រុកនិងនគរបាលជំនាញខេត្តត្រូវសួរនាំនិងសើុបងង្កេតបន្ត។
ទោះយ៉ាងណា នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ ដើម្បីសុវត្ថិភាពនិងស្របតាមច្បាប់ប្រយុទ្ធនឹងជម្ងឺកូវីដ១៩និងចម្ងឺកាចសាហាវ ទើបសមត្ថកិច្ចសម្រេចបានបញ្ជូនអ្នកទាំង៣នាក់ទៅស្ថានីយ៍ទទួលពលករច្រកអូរបីជាន់ ដើម្បីធ្វើកំណត់ហេតុនិងរបាយការណ៍ រួចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កម្រឹត២ កងវ៉ារបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនាភូមិកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ រយះពេល១៤ថ្ងៃសិនទើប មានសាច់ញាតិមកទទួលទើបអនុញ្ញាតិអោយវិលទៅផ្ទះវិញ ។

ហេតុនេះបើឳពុកម្តាយ អាណាព្យបាលឬញាតិមិត្តបានជ្រាបតាមខ្លឹមសារនៃព័ត៌មាននេះ សូមទាក់ទងទៅរកអ្នកទាំង៣ដូចខាងលើ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *