(ភ្នំពេញ) ៖ ហេតុការណ៍ ភ្ញាក់ផ្អើល នេះ បាន កើតឡើង នៅ យប់ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាម បណ្ដោយ ផ្លូវ បេតុង ក្នុង សង្កាត់ អូរ បែកក្អម ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។
ប្រពន្ធដើម បាន តាម ទាន់ ប្តី កំពុងតែ រួមមេត្រី ជាមួយនឹង ប្រពន្ធចុង នៅក្នុង បន្ទប់ ជួល យ៉ាង សប្បាយ ភ្លេច គិតដល់ កូន និង ប្រពន្ធ ដែល ធ្លាប់ រួមរស់ ជាមួយនិង គ្នា ១០ ឆ្នាំ មកហើយ ។
ប្រពន្ធដើម មានឈ្មោះ រៀម ច ន្ធី ម ភេទ ស្រី អាយុ ៤៦ ឆ្នាំ បាន រៀបរាប់ ឲ្យ ដឹងថា គាត់ និង ប្តី បានរួម រស់នៅ ជាមួយគ្នា ១០ ឆ្នាំ មកហើយ និង បាន កូនស្រី មួយ តែ ដោយ ប្តី របស់គាត់ បាន លួច ទៅ ទំនាក់ទំនង ជាមួយនិង ស្រី ថ្មី បន្ទាប់មក ប្តី របស់គាត់ ក៏បាន ប្រាប់ គាត់ ថា សុំ ទៅ រស់នៅ ជាមួយនិង ប្រពន្ធចុង មួយ រយៈពេល អស់ចិត្ត ពី ប្រពន្ធចុង ហើយ ទើប គាត់ និង វិល មករក ប្រពន្ធដើម និង កូន គាត់ វិញ តែ ដោយ ឮ ពាក្យ ចេញពី មាត់ ប្តី បែបនេះ ប្រពន្ធដើម ក៏ ផ្ទុះ កំហឹង ខ្លាំង ស្រាប់តែ យប់ ថ្ងៃកើតហេតុ ខាងលើ គាត់ ក៏បាន ជិះ កង់ បី មក លួច តាមមើល ប្តី ជាច្រើន ដង ទើប មក ឃើញ កំពុងតែ រស់នៅក្នុង បន្ទប់ ជួល ជាមួយ ប្រពន្ធចុង បន្ទាប់មក គាត់ ក៏ ស្ទុះ ទៅ វាយ ប្រតាយប្រតប់ គ្នា ជាមួយ ប្រពន្ធចុង នៅក្នុង បន្ទប់ ជួល ផ្អើល នាក់ ជិតខាង និង សម ត្ថ កិច្ច ចុះមក ជួយ អន្តរាគមន៍ ភ្លាមៗ ៕