(ខេត្ដព្រៃវែង)៖ បុរសពីរនាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធម្មក្នុងអណ្តូងបូមទឹកស្រែប្រាំង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ភូមិអង្គារ ដីឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់ជាឪពុកនិងកូន៖ ទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។ ប្រភពព័ត៌មានដដែលបន្តថា ករណីស្លាប់នេះ តាមការបញ្ជាក់ពីសមត្ថកិច្ចដោយសារចុះក្នុងអណ្តូងបូមទឹកប្រាំងវាលទំនប់វង់ ស្ថិតនៅក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង។ ប្រភពព័ត៌មានបានបញ្ជាក់ថា មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចសពជនរងគ្រោះឪពុកកូនក៏ចុះទៅយកសោ ក៏ចៃដន្យជួបគ្រោះថ្នាក់រហូតដាច់ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង ដែលអណ្តូងនេះ មានជម្រៅ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏កម្រៀមក្រុំនេះជាមួយក្រុមគ្រួសារនៃសពផងនិង សូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព៕
(ភ្នំពេញ)៖ រថយន្តទំនើបមួយគ្រឿងត្រូវអ្នកបើកបរប្រើល្បឿនលឿនទៅបុករបងថ្មផ្ទះពលរដ្ឋបណ្ដាលឱ្យបាក់រាបដល់ដី រីឯរថយន្តខូចខ្ទេចមួយកំណាត់មុខ។
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលដំបូងរាជធានីភ្នំពេញលោក សាន ប៊ុនធឿន បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ មាស ពន្លឺ ពីបទ «ឆបោក» ក្រោយមិនចូលខ្លួនតាមដីកាកោះហៅនាពេលកន្លងមក។ នេះបើយោងតាមដីកាដែលអង្គភាពព័ត៌មាន«ម្ចាស់ទន្លេមេគង្គ» យើងទទួលបាន.នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ ខ្លឹមសារក្នុងដីកាបញ្ជាក់ថា ឈ្មោះ មាស ពន្លឺ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានចោទពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃពី២៥ ខឺមីនា ឆ្នាំ២០១៩ បទល្មើសដែលមានឲ្យចែងផ្ដន្ទាទោសតាមបទបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌដែលតាមបទចោទនេះគឺជាបទមជ្ឈិម និងកំណត់ទោសឲ្យជាប់ពន្ធនាគារ។ គួរជម្រាបជូនថា បុគ្គលឈ្មោះ មាស ពន្លឺ រូបនេះជាមន្ត្រីសុរិយោដីស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងមានរឿងរ៉ាវរងបណ្ដឹងជាច្រើននៅឯខេត្តកណ្ដាល ដោយប្រើប្រាស់ក្នុងរូបភាពឆបោកលើរូបមន្តតែមួយ៕