(ខេត្តកែប)៖ ក្រោយពីក្រសួងធនធានទឹក និងឧត្តុនិយម បានធ្វើសេចក្តីប្រកាសក៏ដូចជាផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងណែនាំទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសខេត្តកែបឲ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យផ្តើមដោយសារគ្រោះមហន្តរាយពីធម្មជាតិនោះ ស្រាប់តែមានករណីខ្យល់កន្ទ្រាក់បក់បោករលំដើមឈើនិងផ្ទះពលរដ្ឋអស់ជាច្រើននៅភូមិសាស្ត្រទឹកដីខេត្តកែប។ ដោយហេតុការណ៍នេះបានកើតឡើងនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប និងស្រុកដំណាក់ចង្អើរខេត្តកែប។ ចំពោះឧបទ្ទវហេតុខាងលើ បានកើតឡើង នៅវេលាម៉ោង ២និង ០០នាទី រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំនិងខ្យល់កន្ត្រាក់ផ្គររន្ទះបណ្ដាលឱ្យរលំបង្គោលភ្លើង ដើមឈើ ជាច្រើនដើម ព្រមទាំងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់មួយចំនួនធំ និងរងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់មួយចំនួនផងដែរ។ បើតាមប្រភពពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានដឹងដែរថា ករណីខ្យល់កន្ទ្រាក់ខាងលើនេះ ខាងអាជ្ញាធរមិនទាន់ស្រង់របាយការណ៍ឱ្យបានជាក់លាក់នៅឡើយទេ ព្រោះខណៈនេះមេឃនៅតែបន្តភ្លៀងខ្យល់បន្តបន្ទាប់មិនទាន់ស្រាកស្រាន្ត។ ប្រភពពីអាជ្ញាធរខាងលើបានបញ្ជាក់ទៀតថា ករណីខ្យល់កន្ទ្រាក់នេះ មិនមែនកើតឡើងតែសង្កាត់អូរក្រសារ ក្រុងកែបប៉ុណ្ណោះទេ សូម្បីតែទឹកដីស្រុកដំណាក់ចង្អើរ ក៏មានករណីបែបនេះដែរ ព្រោះថាទឹកដីនៃខេត្តកែប គឺជាតំបន់ជាប់មាត់សមុទ្រ ងាយរងគ្រោះខ្លាំងជាងគេ ដូចនេះអាជ្ញាធរខេត្តកែប សូមសុំណូមពរដល់ពលរដ្ឋទាំងអស់សូមមេត្តា បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដោយប្រការផ្សេងៗ ដែលបង្កឡើងពីគ្រោះមហន្តរាយនៃធម្មជាតិ៕
(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង១២និង០០នាទី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែនដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន០២គ្រឿងដែលមានបំណងឆ្លងដែនទៅប្រទេសថៃ។ ដោយឃើញដូច្នេះកម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថាមានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿងនោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់ ។ បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានរាយការណ៍និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត៕
(ខេត្តឧត្តរមានជ័យ) ៖ បច្ចុប្បន្នខណៈពេលដីធ្លីកំពុងមានតំលៃហាងឆេងខ្ពស់បានធ្វើអោយមនុស្សលោភលន់មួយចំនួនប្រព្រឹត្តអំពើមិនគប្បីហ៊ានរំលោភយកដីរដ្ន ដីប្រឡាយទឹក ដីបឹងបួរ ដីភ្នំ ជាដើម។ល។ ដោយគ្មានការអៀនខ្មាស់និង មិនដឹងខុសត្រូវ ទាំងបំពាន់ច្បាប់ ។ ជាក់ស្ដែងដីប្រឡាយនៅក្បែរគល់ស្ពាន់ទំនប់ដាច់ ស្ថិតនៅក្នុងភូមិ ទំនប់ដាច់ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានឈ្មោះ យាយ ថា ជាអ្នកមានលុយ មានអំណាចបានចាក់ដីលុបនិងសាងសង់សំណង់រឹងរំលោភលើដីចំណីប្រឡាយទឹក ព្រមទាំងបង្ហូរទឹកកខ្វក់ចូលក្នុងទឹកឡាយថែមទៀត នៅចំណុចគល់ស្ពាន ស្ថិតនៅក្នុងភូមិ ទំនប់ដាច់ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានមិនមានការណែនាំនិងហាមឃាត់ពីមន្ដ្រីជំនាញ ឬអាជ្ញាធរដែនដីឡើយ គឺមានតែមន្រ្ដី តែៗ ស្ករៗ ដែលចាំទទួលតែផលប្រយោជន៍ និងលាភសក្ការះតែប៉ុណ្ណោះ។ លោក ម៉ៅ ភូមិបាលស្រុកត្រពាំងប្រាសាទ បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា កាលលោកចុះបញ្ចីដីប្រព័ន្ធ បានទុកចំណីផ្លូវតាមស្ដង់ដា តាមអនុក្រិតនិងតាមការណែនាំរបស់ធនធានទឹកដែរ តែរឿងចាក់ដីលុបឬ សាងសងសំណងខុសច្បាប់នោះគឺខាងស្រុកបានចុះហាមឃាតច្រើនដងហើយ ៗក៏មិនអនុញាតិច្បាប់សាងសងសំណងខុសច្បាប់ទាំងនោះដែរ។ បើដូច្នោះមែន ទាំងភូមិបាលស្រុក ទាំងអភិបាលស្រុក គួរមានវិធានការណាអោយមានប្រសិទ្ធិភាពអាចជឿរជាក់បាន មិនគួរឆ្លើយយករួចខ្លួននោះទេ ។ លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ […]