ព័ត៌មានសន្តិសុខសង្គម

អាងជាមន្ត្រីកងរាជអាវុធហត្ត ប្រើអំពើ ហិង្សា លើនារីម្នាក់រងរបួសធ្ងន់នៅស្រុកសណ្តាន់,,,

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៧/៣០នាទីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១នេះ

មានករណីហិង្សាមួយកើតឡើងទៅលើនារីម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
នៅចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ។

បង្ករដោយជនសង្ស័យ-ឈ្មោះ ស៊្រនពេជ្ររស្មី ភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ ជាមន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ធំ បានប្រើរប្រាស់កាំបិតចុង ស្រួចកាប់ទៅលើជនរងគ្រោះ ឈ្មោះ គួច មួយហៀក ភេទស្រីអាយុ ៣០ឆ្នាំ ជាអតីតប្រពន្ធដែលទើបលេងលះគ្នាតាមផ្លូវតុលាកានៅខេត្តកំពង់ធំរួចហើយ បណ្ដាលឲ្យរងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត-ដៃខាងស្ដាំចំនួន ២កាំបិតនិងកញ្ចិង(ក)ខាងក្រោយ ១កាំបិត។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាលបាលនៅមណ្ឌលសុខភាពស្រុកសណ្ដាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់
កម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុកសណ្ដាន់កំពុងស្វែងរកតាមចាប់ខ្លួន។

ពាក់ព័ន្វរឿងហឹង្សារខាង សារព័ត៌មានយើង មិនទាន់មានការបំភ្លឺ រឺបកស្រាយណាមួយពីខាងអាជ្ញាធរមានសមត្ថកិច្ច ស្រុកសណ្តាន់នៅឡើយទេ។

ហើយសារព័ត៌មានយើងរងចាំបកស្រាយរឺបំភ្លឺជូនអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធវិញក្រោយទទួលបានព័ត៌មានជាក់លាក់ច្បាស់លាស់រៀងរាល់ម៉ោងធ្វើការ។

បងប្អូន សាច់ញាតិ ជនរងគ្រោះទទូចស្នើសុំ សូមណុំពរ ដល់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានវិធានការ ចំពោះជនដៃដល់ដែលបានប្រើហឹង្សា ប៉ុនប៉ងមនុស្សឃាត លើជនរងគ្រោះ ផងទាន។
កុំឲ្យជនបង្កររស់នៅក្រៅសំណាញ់ច្បាប់៕ដោយសហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *