ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លូនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្ម

(ខេត្តព្រះសីហនុ)៖ជនជាប់សង្សយ័យចំនួន៤នាក់ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌធញវើការចាប់ខ្លូនបានជាបន្តបន្ទាប់នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ពាក់ព័ន្ធបទចោទអំពើចោរកម្ម (លួចម៉ូតូ) និងទទួលផលចោរកម្មដកហូតបានវត្តុតាងម៉ូតូចំនួន៦គ្រឿងផងដែរ។
តាមរបាយការសមត្ថកិច្ចប៉ូលិសស្នងការដ្ឋាននគបាលខេត្តព្រះសីហនុបាន ឲ្យដឹងថា ៖ នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៩ និង ៥៥នាទី នៅចំណុចអូរទី៣ ស្ថិតនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង ។
បង្កឡើងដោយជនសង្ស័យ មិន ស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ រដ្ឋ66 1-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 របស់ជនរងគ្រោះឈ្មោះ សាន់ ថាន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មន្ត្រីរដ្ឋករទឹក មានទីលំនៅ ក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺបាត់ខណៈពេលដែលជនរងគ្រោះចតទុកនៅក្នុងបរិវេណផ្ទះ ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ០០ និង ២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ជាបន្តបន្ទាប់ មានទាំងជនដៃដល់ដែលលួច ម៉ូតូ និងអ្នកចាំទទួលទិញម៉ូតូដែលលួចបាន ព្រមទាំងធ្វើការដកហូតបានម៉ូតូដែលជាផលនៃអំពើចោរកម្មចំនួន ០៦គ្រឿង ។
ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះ ១-ឈ្មោះ តឹក លីវុទ្ធារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។២-ឈ្មោះ ថោង សាវ៉ាត ហៅ ញ៉ក់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់១(ទំនប់រលក) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (សហចារី) ។៣-ឈ្មោះ ចែម ចាន់ថន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំ នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (អ្នកទទួលផលនៃអំពើចោរកម្ម) ។៤-ឈ្មោះ យ៉ា ចំរ៉ុង ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរទិញលក់សម្ភារមានទីលំនៅភូមិ២សង្កាត់៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ(អ្នកទទួលផលនៃអំពើចោរកម្ម) ។
វត្ថុតាងម៉ូតូដែលជាផលនៃអំពើចោរកម្ម ដកហូតបានសរុបចំនួន ០៦គ្រឿង៖ទី១.ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ រដ្ឋ66 1-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ។ទី ២.ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មានលេខតួ និងលេខម៉ាស៊ីនៈ 5332043 ពាក់ស្លាកលេខក្លែងបន្លំ (ភ្នំពេញ 1BT-9255) ។ទី៣.ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ មានលេខតួ និងលេខម៉ាស៊ីនៈ 8168736 ពាក់ស្លាកលេខៈ ព្រះសីហនុ 1B-6169។ទី៤.ម៉ាក NEX ពណ៌ក្រហម មានលេខតួ និងលេខម៉ាស៊ីនៈ 202335 ពាក់ស្លាកលេខៈ ភ្នំពេញ 2GM-2682។ ទី៥.ម៉ាក SIRIUS ពណ៌ស មានលេខតួ និងលេខម៉ាស៊ីនៈ 349483 គ្មានស្លាកលេខ ។ទី៦.ម៉ាក SCOOPY ពណ៌ស មានលេខតួ និងលេខម៉ាស៊ីនៈ 8127110 គ្មានស្លាកលេខ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យដែលជាជនដៃដល់ បានឲ្យដឹងថា ក្រុមបក្ខពួករបស់វា បានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋបាន ០៤ ទៅ ០៥លើក នៅក្នុងភូមិសាស្រ្ត នៃក្រុងព្រះសីហនុ បន្ទាប់មកទើបយកទៅ លក់ឲ្យអ្នកដែលចាំទទួលទិញផលនៃអំពើចោរកម្ម ដែលមានឈ្មោះខាងលើ លុះនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១ វានិងបក្ខពួកបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ចយើងចាប់ខ្លួនបានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសី ហនុ ដើម្បីចាត់ការតាមនីតិវិធី រួចរាល់ហើយ ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *