(ខេត្ដកណ្តាល)៖ មន្ត្រីនគរបាលនៃការិយាល័យពិនិត្យភាគនិងកោសល្យវិច័យខេត្តកណ្តាល
បានយកកាំភ្លើងខ្លីប្រភេទខ្លីមកបាញ់ឆ្កែចំនួន៤គ្រាប់ព្រោះខឹងឆ្កែដេញខាំបង្កឱ្យពលរដ្ឋមានការភិតភ័យ ។
ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រែកសំរោង៣សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖មន្ត្រីនគរបាលរូបនោះឈ្មោះ អនុសេនីយ៍ឯក អ៊ុន សំអាត បម្រើការងារនៅការិយាល័យពិនិត្យភាគ និងកោសល្យវិច្ឆ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ពលរដ្ឋបានឱ្យដឹងថា៖ ពួកគាត់ឃើញឈ្មោះ អ៊ុន សំអាតបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ស្រាប់តែមានឆ្កែព្រុស ធ្វើឱ្យឈ្មោះ អ៊ុន សំអាត ខឹងយ៉ាងខ្លាំង បានជិះម៉ូតូទៅផ្ទះ ចូលយកកាំភ្លើង មកបាញ់ឆ្កែនោះ ចំនួន៤គ្រាប់ តែឆ្កែ រត់រួច ។
ពលរដ្ឋបានបន្តថា៖ បើសិនជាគ្រាប់កាំភ្លើងនោះខ្ទាត ត្រូវចំពួកគាត់អាចមានរបួសឬស្លាប់ ។ ពីព្រោះពេលដែលឈ្មោះ អ៊ុន សំអាត បាញ់នោះ ពួកគាត់ឈរនៅជិតទីនោះ។ ដោយឡែកលោកអនុសេនីយ៍ឯក អ៊ុន សំអាតបានអ្នកសារព័ត៌មានឱ្យដឹងថា៖ លោកពិតជាបានយកកាំភ្លើងខ្យល់ បាញ់ឆ្កែ ពិតមែន ។ ដោយលោកខឹងឆ្កែ ដេញខាំលោកឱ្យរបួស ។
ជុំវិញបញ្ហានេះលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា លោកបានឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលធ្វើការងារនេះហើយនិងហៅលោក អ៊ុន សំអាត មកធ្វើការសាកសួរបន្ថែម៕M2