ព័ត៌មានជាតិ

ពលរដ្ឋលើកគ្នារារាំងមិនឱ្យយកស្ត្រីម្នាក់ស្លាប់ដោយសារកូវីដមកបូជានៅវត្តក្នុងមូលដ្ឋាន

(ខេត្ដកំពង់ឆ្នាំង)៖ពលរដ្ឋរាប់សិបនាក់នៅភូមិជ្រៃបាក់ស្រុករលាប្អៀកាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១បានលើកគ្នាមកតវ៉ារារាំងមិនឱ្យយកសពស្ត្រីម្នាក់ដែលស្លាប់ដោយសារជំងឺកូវីដ១៩មកបូជានៅក្នុងទីបច្ឆាវត្តជ្រៃបាក់ឡើយព្រោះតែខ្លាចឆ្លងជំងឺកូវី១៩ចូលក្នុងសហគមន៍របស់ពួកគាត់ ។

ពលរដ្ឋបានលើកឡើងថា៖ ការដែលពួកគាត់បាននាំគ្នាមករារាំងមិនឱ្យដឹកសពដែលស្លាប់ដោយជំងឺកូវីដ-១៩ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួកគាត់នៅក្នុងមូលដ្ឋានដែលតែងតែចេញចូលមកធ្វើបុណ្យទានក្នុងវត្តនេះមិនដែលដាច់។

សព្វថ្ងៃពួកគាត់និងកូនចៅបានខិតខំការ ពារទប់ស្កាត់មិនឱ្យមានការឆ្លងនៃជំងឺកូវីដ- ១៩នេះ ដោយបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាល ពិសេសអនុវត្តន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារនិង៣កុំ យ៉ាងខ្ជាប់ខ្ជួន ដោយ សារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគ មន៍។

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលា ប្អៀរ និងលោក យិន សាវ៉េន អភិ បាលក្រុងកំពង់ឆ្នាំង រួមទាំងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានមកវត្តជ្រៃបាក់ ធ្វើការបោសសម្អាតនៅជុំវិញទីបច្ឆា ដើម្បីរៀបចំបូជាសពស្ត្រីម្នាក់នេះទៅតាមបច្ចេកទេសនិងវិធានការដែលថ្នាក់លើបានណែនាំ។

លោក យ៉ង់សៅវុឌ្ឍូ អភិបាលស្រុករលាប្អៀរ បានឱ្យដឹងថា៖ ការរៀបចំបូជាសពស្ត្រីដែលជំងឺកូវីដ-១៩នេះ គឺជាការរៀបចំបន្ទាន់មួយ ដោយមិនទាន់មានកន្លែងត្រឹមត្រូវ។ដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ ដែលវត្តនេះស្ថិតនៅដាច់ឆ្ងាយពីលំនៅស្ថានរបស់ពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ។ពិសេសការរៀបចំបូជានៅក្នុងទីបច្ឆានេះក៏បានរៀបចំមានអនាម័យ និងបច្ចេកទេសត្រឹមត្រូវក្នុងការបូជាដោយភាពទទួលខុសត្រូវច្បាស់លាស់ ផងដែរ ។បន្ទាប់ពីមាន ការតវ៉ានិងរារាំងពីពលរដ្ឋ មិនឱ្យយកសពស្ត្រីដែលមានជំងឺកូវីដ-១៩យកមកបូជានៅទីនេះ លោកអភិ បាលខេត្តក៏បានសម្រេចឱ្យយកសពស្ត្រីខាងលើទៅបូជានៅកន្លែងផ្សេងវិញតាមសំណូមពររបស់ប្រជាពលរដ្ឋ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *