ភ្នំពេញ៖ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ ម៉ោង១៥ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខហាងលក់គ្រឿងអគ្គីសនីម៉ូដិនហូម ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ស ខ ស ខជ ភេទប្រុស អាយុ១៥ឆ្នាំរស់នៅខណ្ឌឬស្សីកែវ (មានសារធាតុញៀន) បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1CL-8146 ធ្វើសកម្មភាពឆក់យក ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកVIVO ពីជនរងគ្រោះ ចាន់ វលិដា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1CL-8146 រប់សជនសង្ស័យ , ទូរសព្ទ័ដៃម៉ាកVIVO […]
(ខេត្ដព្រៃវែង)៖ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកអភិបាលរងខេត្ត បានអញ្ជើញចូលរួមអបអរសាទរ សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការធនាគារវឌ្ឍនៈសាខាខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា អភិបាលក្រុង លោក លោកស្រី ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលស្ថិតនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំធនាគារវឌ្ឍនៈទាំងអស់ ដែលបានពង្រីកសេវាកម្ម ធនាគារវឌ្ឍនៈ សាខាខេត្តព្រៃវែង ទូលំទូលាយ ជួយឆ្លើយតបបន្ថែមទៅនឹងតម្រូវការចាំបាច់នានារបស់អ្នកវិនិយោគ អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទូទៅលើសេវាហិរញ្ញវត្ថុ ប្រកបដោយជំនាញវិជ្ជាជីវៈ និងទំនុកចិត្តខ្ពស់ ជាពិសេស រួមចំណែកជំរុញការអភិវឌ្ឍនៅក្នុងខេត្តព្រៃវែងផ្ទាល់ផងដែរ។ ក្នុងនាម អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ធនាគារវឌ្ឍនៈ ដើម្បីរួមចំណែកជំរុញកំណើនវិនិយោគក្នុងស្រុកលើសេវាកម្មធនាគារពាណិជ្ជកម្មគ្រប់ប្រភេទ ជាពិសេស សម្រាប់ក្នុងខេត្តព្រៃវែងទាំងមូលផងដែរ៕