(ភ្នំពេញ )៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ នៃការហាមមិនឲ្យបើកអាជីវកម្ម ការ៉ាអូខេ និងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ ការដាក់បទបញ្ជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលត្រូវការ វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាល បានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្ត និងខារ៉ាអូខេ គឺមិនទាន់អនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺឲ្យបើកដំណើរការ តែភោជនីយដ្ឋាន និងបៀរហ្គាឌិនប៉ុណ្ណោះ ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ […]
(ភ្នំពេញ)៖នាព្រឹក ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិក្សាការងារជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម ក្នុងឱកាសដែលព្រះអង្គបាន យាងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានបញ្ចប់កាលពីថ្ងៃទី១៣ វិច្ឆិកា ម្សិលមិញនេះ។ ក្នុងជំនួបនេះ ព្រះចៅ ស៊ុល តង់ បានសម្ដែងនូវព្រះរាជអំណរសាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងល្អ និងយ៉ាងជោគជ័យ។ ព្រះអង្គក៏បានសំដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងព្រះរាជដំណើរយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។ ព្រះអង្គទ្រង់ ក៏បានសំដែងនូវការសព្វព្រះរាជហឬទ័យ ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រទាំងពីរ កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ […]