ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូគ្មានស្លាកយីហោ មួយកន្លែង ក្នុងទឹកដីភូមិកន្ដើយ សង្កាត់ច្រកម្ទេស ក្រុងបាវិត បើកដំណើរការលេងល្បែងសុីសង សមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្ដស្វាយរៀង៖ ទីតាំងកាសុីណូល្បែងសុីសងជល់មាន់មួយកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យនៅក្នុងកាស៊ីណូគ្មានឈ្មោះដែលស្ថិតនៅភូមិកន្ដើយ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង ។

ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានឡានម៉ូតូ ដែលជាពលរដ្ឋខ្មែរបានបើកចូលលេងទៅយ៉ាងគគ្រឹកគគ្រេងដូចដង្ហែរកឋិន អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការបង្ក្រាបនោះឡើយ។

ចំណែកជនជាតិវៀតណាមវិញេចេញចូលលេងដោយសេរីដោយមិនមានការត្រួតពិនិត្យនោះឡើយហើយមិនដឹងថាជនជាតិវៀតណាមទាំងនោះមានប៉ាស្ព័រឬអត់ប៉ាស្ព័រយ៉ាងណានោះទេ។

ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះគ្មានយីហោនោះឡើយម្យ៉ាងវិញទៀតនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬមិនដឹងនោះទេ ឬមួយដឹងហើយមិនបង្ក្រាប។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកលឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត តាមទូរសព្ទ តែមិនអាចទំនាក់ទំនងបាន។

មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ក្រុងបាវិត និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

ពលរដ្ឋសូមណូមពរទៅដល់ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមចាមមានវិធានការចំពោះបនល្បែងស៊ីសងជល់មាន់ដែលបង្កប់នៅក្នុង (កាស៊ីណូ គ្មានស្លាកយីហោ) ដែលស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *