ខេត្ដកំពង់ចាម៖មានការបែកធ្លាយរូបភាពមួយសន្លឹក គឺលោកដុំ សំភាច មេប៉ុស៌្តបាយរាយណ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អង្គុយលេងល្បែងស៊ីសង(ប្រភេទបៀ) យ៉ាងគ្រហើរៗ ខណះខ្លួនឯងជាអ្នកអនុវត្តន៌ច្បាប់ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បែរជាទៅអង្គុយលេងល្បែងស៊ីសងទៅវិញ។
ពាក់ព័ន្ធនិងការបែកធ្លាយរូបភាពលោកដុំ សំភាច អង្គុយលេងល្បែងស៊ី សង យ៉ាងគ្រហើរៗ លោកដុំ សំភាច បានប្រាប់អ្នកសារព័ត៌មានយើងថាលោកយកមកម៉ូតូ មកជួសជុល ហើយក្រុមអ្នកលេងល្បែងស៊ីសង បាន
ពឹងពាក់គាត់អោយជួយកាន់តែប៉ុណ្ណោះ។
ដោយឡែកលោកប៉ាកជាតិ អធិការស្រុកស្រីសន្ធរ បានបញ្ជាក់ថា គាត់និងហៅលោកដុំ សំភាច យកមកធ្វើការណែនាំ។
សូមជម្រាបបន្ថែមថា ពាក់ព័ន្ធនិងករណីបែកធ្លាយរូបភាពលោកដុំ សំភាច អង្គុយលេងល្បែងស៊ីសងខាងលើនេះ មហាជនរង់ចាំមើល តើលោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានចំណាត់ការបែបណាចំពោះលោកដុំ សំភាច៕