ព័ត៌មានសន្តិសុខសង្គម

ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សូមអំពាវនាវស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានអនុម័តកាលពីឆ្នាំ១៩៩៥

ភ្នំពេញ៖ លោកសយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានអំពាវនាវឲ្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង គោរពច្បាប់ស្ដីពីរបបផ្សារព័ត៌មាន ដែលបានអនុម័តកាលពីឆ្នាំ១៩៩៥ ហើយកំពុងស្ថិតនៅជាធរមាន នៅឡើយ ។

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សំដែងការសោកស្ដាយពន់ពែកចំពោះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

លោកសយ សុភាព បានបញ្ជាក់បន្ថែមឲ្យដឹងនៅក្នុងទំព័រ facebook របស់លោកថា៖ កន្លងមកខ្ញុំផ្ទាល់ជាអ្នកសារព័ត៌មាន ធ្លាប់បានចូលជួយដោះស្រាយបញ្ចប់បាតុកម្មទ្រង់ទ្រាយធំនៅបាវិត ដោយសន្តិវិធីដែលនេះជាការចូលរួមរបស់អ្នកសារព័ត៌មាន។

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សង្ឃឹមថាស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងមិនមានករណីបែបនេះម្តងទៀតឡើយ ព្រោះអ្នកសារព័ត៌មានផ្សព្វផ្សាយដោយសំអាងលើច្បាប់សារព័ត៌មាន ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *