ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរងរបួសទាំងសងខាង

ខេត្តព្រៃវែង៖ ស្ដ្រីម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន បូករួមទាំងស្ថានភាពមេឃកំពុងភ្លៀងធ្លាក់ខ្លាំង ពិបាកមើលផ្លូវ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាសទិសគ្នា បើកបរដោយលោកតាអាយុ ៧០ឆ្នាំ បណ្ដាលឱ្យរងរបួសទាំងសងខាង ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវកៅស៊ូ ៣១២ ភូមិប្រថ្ម ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកស៊ុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HT. 6739 បើក ដោយឈ្មោះ រ័ត្ន សោភា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិអំពិល ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ មានភ្លៀងធ្លាក់ខ្លាំងពិបាកមើលផ្លូវ បានជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1R 7.985 បើកដោយឈ្មោះ មុត សុផល ភេទប្រុស អាយុ ៧០ឆ្នាំ រស់នៅភូមិសំបួរ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង បើបរកពីជើងទៅត្បូង បណ្តាលឱ្យដួលម៉ូតូរងរបួសទាំងសងខាង ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច ។ រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿង យកមករក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជៃកំពក រង់ចាំដោះស្រាយបន្តតាមនីតិវិធី ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *