ភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨ និង០០នាទី នៅចំណុចផ្លូវបេតុង ភូមិ ព្រៃព្រីងខាងជើង១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី មនុស្សឃាត (យកកាំបិតចាក់បណ្តាលឲ្យស្លាប់) ។
បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងសំណង់ រួចក៏ជិះ ម៉ូតូម៉ាកហុងដាឌ្រីមសង់១២៥cc សេរីឆ្នាំ ២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JC-4317 គេចខ្លួនបាត់ ។
ក្រោយពីកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលស្រុកមេសាង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅនាយកដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
គួរបញ្ជាក់៖ ឃាតករ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១ថ្ងៃត្រង់ នៅផ្ទះម្តាយជនសង្ស័យ ស្ថិតក្នុង ភូមិឫស្សីស្បាត ឃុំព្រៃខ្នេះ ស្រុកមេសាង ខេត្តព្រៃវែង ៕