ព័ត៌មានជាតិ

សាលាឆាន់នឹងកុដលោកនៅវត្តអរិយក្សត្រត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង!

(ខេត្តកណ្តាល-ក្រុងអរិយក្សត្រ)៖ កុដនឹងសាលាឆាន់លោកវត្តអរិយក្សត្ររងការឆាបឆេះដោយអគ្គីសភយ័ទាំងស្រុងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ខណៈពេលនោះកម្លាំងជំនាញគណៈបញ្ជាការឯកភាពស្រុកល្វាឯមដឹកនាំដោយលោក កន សុខកាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រដឹកនាំដោយលោក ចាន់ តារា ដោយមានការចូលរួមពីកងកម្លាំងអធិការស្រុកល្វាឯមនិងកម្លាំងបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះធ្វើការពន្លត់អគ្គីភ័យឆាបឆេះយ៉ាងសន្ធូសន្ធៅបណ្តាលអោយកុដនឹងរាលឆាបឆេះដល់សាលាឆានឆេះទាំងស្រុងផងដែរ។

បើតាមការបញ្ជាក់ពីព្រះចៅអធិការ វត្តអរិយក្សត្របានឲ្យដឹងថាៈករណីនេះមុនពេលកើតហេតុ ព្រះចៅអធិការវត្តបានឃើញផ្សែងភ្លើងឆេះចេញពីក្នុងកុដភ្លាមនោះព្រះអង្គក៏បានស្រែកអោយអង្គផ្សេងទៀតដើម្បីជួយគ្នាពន្លត់ហើយព្រះអង្គបន្តថាភ្លើងដែលឆេះកុដនិងសាលាឆាន់គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីបង្ករមានការផ្ទុះខ្សែរភ្លើងបណ្តាលឆាប់ឆេះតែម្ដង។

ក្រោយពីទទួលដំណឹងអគ្គីភ័យឆាបឆេះកុដក្នុងវត្តអរិយក្សត្រភ្លាមៗលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានបញ្ជាកម្លាំងអធិការស្រុកល្វាឯមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រុងអរិយក្សត្រ ដឹកនាំយកឡានទឹកចុះជួយពន្លត់ដោយប្រើប្រាស់ឡានទឹកអស់ចំនួន១០គ្រឿងដោយមានឡានទឹក អធិការស្រុកល្វាឯមនិងឡានទឹកអធិការស្រុកខ្សាច់កណ្ដាលរួមទាំងឡានទឹករបស់ក្រុមហ៊ុនបុរីទួលសង្កែផងដែរទើបគ្រប់គ្រងស្ថានការណ៍ភ្លើងបាន១០០ភាគរយ។

ចំណែកឯកុដនិងសាលាឆាន់ដែលបានឆេះខូចខាតទាំងស្រុងនៅមិនទាន់ដឹងទំហំខូចខាតសម្ភារៈប៉ុន្មាននៅឡើយទេរង់ចាំជំនាញចុះពិនិត្យនិងធ្វើការវែងសិន។

សូមបងប្អូនត្រូវប្រុងប្រយ័ត្នឲ្យខ្ពស់នៅរដូវខែចេត្រ ប៉ុន្មានថ្ងៃទៀតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងមុននឹងចេញដំណើរទៅណាមកណាសូមបងប្អូនពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសភ្លើង ធូប ភ្លើងទៀន ចង្ក្រាន ឬចរន្តអគ្គិសនីឲ្យបានលិតអន់មុននឹងចាកចេញធ្វើដំណើរទៅកំសាន្តតាមបណ្ដាក្រុងស្រុកខេត្តនានា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *