ព័ត៌មានជាតិ

ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា​បាន​ធ្វើ​លិខិត​គោរព​ជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួយ​អន្តរាគមន៍ ស្នើសុំ​សម្តេច​តេជោ​ក្នុង​ការអនុគ្រោះ​លើកលែងព​ន្ធ​នឹង​ប៉ាតង់​!

ភ្នំពេញ​៖ លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា

បាន​ធ្វើ​លិខិត​គោរព​ជូន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ដើម្បី​ជួយ​ស្នើសុំ ដល់​សម្តេច​អគ្គ មហា សេនាបតី​
​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

នា​ថ្ងៃ​ពិធី​ជុំ​នូ​ប​សម្តេច​នឹង​អ្នក​សា​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០២៣ ឲ្យមាន​ការអនុគ្រោះ​លើកលែងព​ន្ធ នឹង​ប៉ាតង់​ចំពោះ​អាជ្ញាប័ណ្ណ​កាសែត គេហ​ទំ​ពរ័​និង​សារព័ត៌មាន​អន​ឡាញ ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ខ្លឹមសារ​នៃ​លិខិត​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ស្ថាប័ណ្ណ កាសែត គេហទំព័រ​និង​សារព័ត៌មាន​អន​ឡាញ​ភាគច្រើន​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ធ្វើការ​ជួយ​សង្គម​ដោយ​ស្ម័គ្រចិត្ត គ្មាន​ប្រាក់​បៀវត្ស និង​ពុំ​មាន​ប្រាក់​ចំណូល​ពី​ការធ្វើ​អាជីវកម្ម​របស់​ខ្លួន​ឡើយ សូម្បី​ស្ថាប័ណ្ណ​មួយ​ចំនួន​ពុំ​មាន​លទ្ធភា​ព​ចុះ​បញ្ជីពាណិជ្ជកម្ម​ផង ឯ​ស្ថាប័ណ្ណ​ខ្លះ​ដែល​បាន​ចុះបញ្ជី​រួច គ្មាន​លទ្ធភាព​បង់ពន្ធ​នឹង​ប៉ាតង់ ចំនួន ៤០០,០០០​រៀល​(​សែសិប​មុឺន​រៀល​)​ក្នុង​មួយ​ឆ្នាំ ជា​ហេតុ​ធ្វើ​ឲ្យ​ជួប​ផលវិបាក​ជាខ្លាំង​។​

​ហេតុតែ​អ្នកសារព័ត៌មាន​ទាំងអស់គ្នា​មាន​ឆន្ទៈ​យ៉ាង​មោះមុត ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការសហការ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ក្រោម​ម្លប់​នៃ​សន្តិភាព និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *