(បន្ទាយមានជ័យ)៖នៅវេលាម៉ោង ៩.៣០នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ មានហេតុការមួយបានកេីតឡេីង បង្ករជាភាពភ្ញាក់ផ្អេីល ដល់ បងប្អូនប្រជាពលរដ្ឋ នៅ ភូមិកោះកែវ ក្រោកឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
តាមឲ្យដឹងពីម្ដាយសព ថា សាកសពមានឈ្មោះ ថេហេង អាយុ២៤ ឆ្នាំ រស់នៅភូមិឃុំ កេីតហេតុខាងលេី តាមឱ្យដឹងពីម្ដាយបានបញ្ជាក់បន្ថែមថា កាលពីល្ងាចមិញកូនប្រុសរបស់គាត់បានដឹកគាត់ទៅចូលរួមក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកលក្រោយមកនៅវេលាម៉ោង ១២ រំលងអាធ្រាតកូនប្រុសរបស់គាត់ក៏បានទិញនៅបង្អែមម្ហូបចំណីនិងស្ទុះមកឲ្យគាត់ហើយនិយាយពាក្យមួយម៉ាត់ផ្ដាំទៅបងស្រីថា សូមកុំមានពាក្យសម្ដីធ្ងន់ៗទៅកាន់ម្ដាយព្រោះខ្លាចម្ដាយខឹងសម្បារឈឺ ក្រោយមកក៏ចុះពីខាងលើផ្ទះទៅសម្រាកខាងក្រោមរួចដល់ព្រឹកឡើងក្រោយម្ហូបអាហារឆ្អិនបងស្រីក៏ចូលទៅហៅនៅក្នុងបន្ទប់មិនឮសំឡេងរួចក៏បើកទ្វារមើលស្រាប់តែឃើញជនរងគ្រោះត្រូវបានស្លាប់បាត់បង់អាយុជីវិតបាត់ទៅហើយ។
តាមឱ្យដឹងពីប្រជាពលរដ្ឋនៅក្បែរខាងថា សាកសពនេះជាមនុស្សដែលមានចរិតស្លូតបូត មិនដែលមានជម្លោះឈ្លោះទាស់ទែងជាមួយបងប្អូនណាឡើយ ក្រោយពីវិលត្រឡប់ពីបម្រើការងារជាពលករនៅប្រទេសថៃ កាលពីបុណ្យចូលឆ្នាំរហូតមក មិនដែលបានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញទេដោយមូលហេតុ នៅប្រទេសគេធ្វើការហត់ចង់វិលត្រឡប់មកធ្វើការនៅក្នុងស្រុកភូមិ វិញ កន្លងមកបុរសនេះមានតែទំនាក់ទំនងស្នេហាជាមួយនារីម្នាក់រហូតឈានដល់មាសទំនាក់ទំនងល្អយកមករួមរស់នៅជាមួយនៅផ្ទះម្ដាយដែលមានសយដ្ឋាននៅភូមិឃុំកើតហេត្តខាងលើក្រោយពីមានជម្លោះរវាងអ្នកទាំងពីរភាគីខាងស្រីបានទៅធ្វើការនៅរាជធានីភ្នំពេញ ចំណែកខាងបុរសពិបាកចិត្តមិនដឹងធ្វើយ៉ាងម៉េចអាចហៅគេត្រឡប់មកវិញបានមានតែសម្រេចចិត្តបញ្ចប់ជីវិតតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានមកធ្វើសាកលវិច្ច័យរួចក៏បានឃើញថាសាកសពនេះត្រូវបានស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយខ្លួនឯងយ៉ាងពិតប្រាកដ រួចក៏ធ្វើលិខិតប្រគល់ជូនសាកសពជូនដល់គ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។