(ភ្នំពេញ )៖ ក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះបានចេញសេចក្ដីណែនាំ ស្ដីពីការធ្វើដំណើរ របស់អ្នកសារព័ត៌មាន ក្នុងកំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ។
យោងតាមចេញសេចក្ដីណែនាំខាងលើ ក្រសួងព័ត៌មានបានបញ្ជាក់ថា តំបន់ក្រហម ត្រូវបានហាមឃាត់មិនអោយធ្វើដំណើរចេញពីលំនៅឋាន ឬ ទីសំណាក់ របស់ខ្លួនឡើយ រួមទាំងអ្នកសារព័ត៌មាន ផងដែរ លើកលែងតែអង្គភាពសារព័ត៌មាន នោះ ជាក្រុមការងាររបស់អង្គភាពអនុវត្តវិធានការ បិទខ្ទប់ របស់ក្រសួងព័ត៌មាន និង អង្គភាពដែលមានលិខិតបញ្ជាក់ពីក្រសួងព័ត៌មានទើបអាចធ្វើដំណើរក្នុង តំបន់ក្រហម បាន ។
សូមអានលម្អិតសេចក្តីណែនាំរបស់ក្រសួងព័ត៌មានខាងក្រោម ៖