ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាត

(ខេត្តព្រះសីហនុ)៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌របស់លោកឧកញ៉ា ទៀ វិចិត្រ មានដូចជាបន្លែគ្រប់ប្រភេទ ត្រីរ៉ស់ងៀត និងសាច់ក្រក នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានទីតាំងក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា បន្លែជាច្រើនប្រភេទ ចំនួន ១១,៦០០គីឡូក្រាម ទាំងនេះអាចរក្សាទុកបានយូរ ពិសេសជាបន្លែដែលពួកគាត់ត្រូវការចាំបាច់ក្រៅពីបន្លែ មានសាច់ក្រកចំនួន ១,០០០គីឡូក្រាម និងត្រីរ៉ស់ងៀតចំនួន ១,០០០គីឡូក្រាម ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុព្រោះខេត្តព្រះសីហនុយើងមានហានិភ័យខ្លាំង ពិសេសប្រជាពលសម្រាប់រដ្ឋរស់នៅក្នុងតំបន់ក្រហមដែលមិនអាចចេញទៅទិញឥវ៉ាន់ខាងក្រៅបាន ហើយ ដើម្បីឱ្យពួកគាត់មានម្ហូបអាហារ ខណៈដែលពួកគាត់ស្នាក់នៅក្នុងផ្ទះ ក៏ប៉ុន្តែម្ហូបអាហារទាំងនេះវាមិនគ្រប់គ្រាន់សម្រាប់ពួកគាត់ទេ តែវាអាចជួយកាត់បន្ថយនូវការខ្វះខាតបានមួយចំនួនផងដែរ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានចូលរួមសហការអនុវត្តតាមវិធានការរបស់ខេត្ត ដោយស្នាក់នៅក្នុងផ្ទះបានល្អ ។

អំណោយស្បៀងអាហាររបស់លោកឧកញ៉ាដែលបានឧបត្ថម្ភនាពេលនេះ ក្រុមការងារមានដូចជាមន្ត្រីសាខាកាកបាទក្រហម យុវជនស្ម័គ្រចិត្ត និងអង្គការម្លប់តាប៉ាងបានចូលរួមធ្វើសកម្មភាព ដើម្បីចែករំលែកដល់ក្រុមគ្រួសារដែលមានការខ្វះខាត ដើម្បីបំពេញបន្ថែមខណ:ពួកគាត់ស្នាក់នៅក្នុងផ្ទះ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *